ថង់ទឹកប្រមាត់ គឺជាសរីរាង្គមួយប្រភេទដែលតូច មានរាងដូចផ្លែសារី ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃពោះ និងនៅពីក្រោមថ្លើម។ ថង់ទឹកប្រមាត់មាននាទីស្តុកទឹកប្រមាត់ ដើរតួនាទីដើម្បីជំនួយដល់ការរំលាយអាហារ និងផលិតចេញពីថ្លើម ។
មហារីកថង់ទឹកប្រមាត់ គឺជាជំងឺដែលមិនសូវកើតមានញឹកញាប់ឡើយ ។ នៅពេលកើតជំងឺនេះក្នុងដំណាក់កាលដំបូងៗបំផុតឱកាសនៃការព្យាបាលជាគឺមានខ្ពស់ ។ ប៉ុន្តែមហារីកថង់ទឹកប្រមាត់ភាគច្រើនត្រូវបានគេរកឃើញក្នុងដំណាក់កាលចុងក្រោយទៅហើយ ។
រោគសញ្ញានាំអោយសង្ស័យមានមហារីកទឹកប្រមាត់
អាការៈជំងឺមហារីកថង់ទឹកប្រមាត់មានដូចជា ៖
- ឈឺក្នុងពោះ ជាពិសេសនៅផ្នែកខាងលើ និងខាងស្តាំនៃពោះតែម្តង
- ហើមពោះ
- ក្តៅខ្លួន
- ស្រកទម្ងន់ដោយមិនដឹងខ្លួន
- ចង្អោរ
- ស្បែក និងផ្នែកពណ៌សរបស់ភ្នែកទៅជាលឿង
ពេលដែលត្រូវទៅជួបពេទ្យ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យ បើសិនជាអ្នកធ្លាប់មានអាការៈណាមួយដែលធ្វើឲ្យអ្នកបារម្ភ ៕