ជីវិតប្ដីប្រពន្ធមិនមែនរស់នៅជាមួយគ្នាតែមួយថ្ងៃឡើយ តែអ្នកទាំងពីរត្រូវរស់នៅជាមួយគ្នាអស់ពេលមួយជីវិត ។ ក្នុងនាមជាគូស្វាមី ត្រូវចេះបង្ហាញភាពផ្អែមល្ហែមដាក់គ្នា ទោះអ្នកទាំងពីររវល់រកពេលដកឃ្លាមិនរួចយ៉ាងណាក៏ដោយ ។ បើសិនមិនចង់ដើរដល់ផ្លូវបំបែកនៃអាពាហ៍ពិពាហ៍ ពាក្យ១០ម៉ាត់នេះគួរតែចាំឲ្យបានល្អ ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែចាំថា បើអ្នកស្រឡាញ់គ្នាពិត ហើយចង់ឲ្យមនោសញ្ចេតនាបានយូរអង្វែង អ្នកមិនគួរទៅកែប្រែគ្នាឡើយ ព្រោះអ្នកមិនងាយកែចរិតរបស់មនុស្សម្នាក់បានឡើយ ដោយអ្នកគួរតែរៀនចេះទទួលស្គាល់ ទើបអ្នកមិនឈ្លោះគ្នាច្រើន។
2. អ្នកគួរតែចាំថា អ្នកមិនគួរបោះបង់ចោលការងារ ឬមុខរបរអ្នកឡើយ ទោះជាគេថាគេចិញ្ចឹមអ្នកក៏ដោយ។ សូមអ្នកជឿថា គ្មានអ្វីដែលសប្បាយចិត្តជាងចាយលុយរបស់ខ្លួនឯងឡើយ។
3. អ្នកគួរតែចាំថា គ្រួសារនេះមិនមែនជារបស់អ្នកតែម្នាក់ឡើយ ដោយអ្នកគួរតែបែងចែកការងារផ្ទះគ្នាធ្វើ ទើបអាចរក្សាមនោសញ្ចេតនាអ្នកទាំងពីរបានយូរអង្វែង។
4. អ្នកគួរតែចាំថា មានពេលខ្លះ ក៏អ្នកអាចបដិសេធនឹងរឿងដែលអ្នកមិនចង់ធ្វើដែរ។ ការបដិសេធនេះ អ្នកអាចប្រើការទន់ភ្លន់ដើម្បីបដិសេធ ទើបអាចចៀសពីការឈ្លោះបាន។
5. អ្នកគួរតែចាំថា មិនថាអ្នកខឹងគ្នា ឬឈ្លោះគ្នាយ៉ាងណាទេ ក៏អ្នកមិនគួរនិយាយថាលេងលែសគ្នាដែរ ប្រោះពាក្យមួយនេះអាចក្លាយជាការពិត បើអ្នកតែងតែប្រើជាប់មាត់។
6. អ្នកគួរតែចាំថា អ្នកមិនគួរសង្ឃឹមចង់ឲ្យម្តាយក្មេកទុកអ្នកជាកូនបង្កើតឡើយ ព្រោះវាជារឿងដែលមិនអាចឡើយ មានតែធ្វើឲ្យអ្នកអស់សង្ឃឹមតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែទុកគាត់ដូចជាម្តាយបង្កើតជាមុនសិន ទើបអាចធ្វើឲ្យគាត់រំភើបចិត្តបាន។
7. អ្នកគួរតែចាំថា អ្នកមិនគួរសួរសំណួរឲ្យគេជ្រើសរើសអ្នក ឬក៏ម្តាយគេឡើយ ព្រោះនេះជាសំណួរដែលពិបាកឆ្លើយ ហើយស្វាមីក៏មិនចូលចិត្តឆ្លើយដែរ។
8. អ្នកគួរតែចាំថា គួរតែរកកន្លែងមួយដែលជាកន្លែងសំងាត់របស់អ្នក ដោយនៅពេលដែលអ្នកទាំងពីរឈ្លោះគ្នាខ្លាំង គឺមានកន្លែងសម្រាប់ឲ្យអ្នកអាចរក្សាខួរក្បាល និងចិត្តបានស្ងប់ នោះអ្នកនឹងអាចរកឃើញវិធីក្នុងការដោះស្រាយ៕