ខ្លាញ់ក្បាលពោះ ជាផ្នែកដែលពិបាកកម្ចាត់ចេញបំផុតមួយក្នុងរាងកាយ ស្រទាប់ខ្លាញ់ច្រើនតែបង្កឡើងដោយសារជម្រើសនៃការទទួលទានមិនត្រឹមត្រូវ និងរបៀបរស់នៅគ្មានសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការធ្វើលំហាត់ប្រាណមិនមែនជាកត្តាតែមួយដែលជួយឱ្យក្បាលពោះរាបស្មើស្អាតឡើយ! ប៉ុន្តែការយកចិត្តទុកដាក់លើអ្វីដែលអ្នកទទួលទាន និងការជៀសវាងពីអាហារមួយចំនួនដែលជាប្រភពបង្កខ្លាញ់ក្បាលពោះ ក៏សំខាន់ណាស់ដែរ។ ដូច្នេះប្រសិនបើមិនចង់កើនខ្លាញ់ក្បាលពោះ ឬចង់បានសាច់ដុំក្បាលពោះ ៦ កង់ ចូរជៀសឱ្យផុតពីអាហារដែលវេបសាយសុខភាព Health.com.kh បង្ហាញខាងក្រោមនេះ ៖
១. អាហារមានផ្ទុកសម្បូរទៅដោយសារធាតុ fructose
សម្រាប់អ្នកមានជំងឺរលាកពោះវៀន គួរជៀសឱ្យផុតពីអាហារដែលមានផ្ទុកសារធាតុ fructose ច្រើនលើស។ ក្នុងនោះមានដូចជា ផ្លែប៉ោម, ឪឡឹក, ទឹកឃ្មុំ, ផ្លែឈើក្រៀម ជាដើម។ អាហារទាំងនេះមិនត្រឹមតែបង្កើនខ្លាញ់ក្បាលពោះ តាមរយៈជាតិស្ករ fructose ដែលវាមានផ្ទុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានបញ្ហាពោះវៀនមួយចំនួនដូចជា រាគ និងហើមពោះ ផងដែរនៅពេលទទួលទានច្រើន។
២. ភីហ្សា
ហេតុអ្វីទើបអ្នកមិនគួរទទួលទានភីហ្សា? នោះក៏ព្រោះតែវាស្ថិតក្នុងចំណោមអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អ saturated fats ដែលអាចនាំឱ្យកើនខ្លាញ់ក្បាលពោះ រួមទាំងបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត។
៣. សណ្ដែក និងគ្រាប់ធញ្ញជាតិ
មានសណ្ដែក និងគ្រាប់ធញ្ញជាតិមួយចំនួនដែលមិនល្អសោះឡើយសម្រាប់សុខភាពពោះវៀន។ នោះក៏ព្រោះតែពោះវៀនគ្មានអង់ស៊ីមគ្រប់គ្រាន់តាមតម្រូវការដើម្បីរំលាយគ្រាប់ធញ្ញជាតិ និងសណ្ដែកទាំងនោះ ហើយបង្កឱ្យហើមពោះ។ គ្រាប់ធញ្ញជាតិ និងសណ្ដែកដែលអ្នកមិនគួរទទួលទានច្រើន គឺគ្រាប់ស្វាយចន្ទី និងគ្រាប់ផ្ការីករាយ។
៤. ដំឡូងបារាំងបំពង
ប្រសិនបើអ្នកចង់កាត់បន្ថយ ឬមិនចង់កើនខ្លាញ់ក្បាលពោះទេនោះ ចូរជៀសឱ្យផុតពីដំឡូងបារាំងបំពង់។ អាហារនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលបង្កើនខ្លាញ់ក្បាលពោះ និងថែមទាំងអាចបង្កផលប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភទៀតផង នៅពេលទទួលទានច្រើន ឬជាប្រចាំ៕