ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់បានលឺអំពីជាតិកូឡេស្តេរ៉ូលល្អ និងមិនល្អរួចមកហើយ។ ជាធម្មតាកូឡេស្តេរ៉ូលមិនល្អអាចបង្កផលប៉ះពាល់ដល់សសៃឈាម ដោយធ្វើឱ្យប្រែជាឡើងរឹង និងរួមតូច ខណៈដែលកូឡេស្តេរ៉ូលល្អប្រសើរសម្រាប់សុខភាព ដោយវាជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើអ្វីជាកូឡេស្តេរ៉ូលមិនល្អ? តាមពិតទៅវាត្រូវបានគេស្គាល់ផងដែរថាជា ជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដ (triglycerides) ប្រភេទនៃជាតិខ្លាញ់ក្នុងចរន្តឈាម។ កាលណាកម្រិតនៃជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ វាក៏មិនខុសពីកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អដែរ គឺបង្កើនហានិភ័យនៃជំងឺបេះដូងគួរឱ្យព្រួយបារម្ភ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះជាយ៉ាងណា ជម្រើសនៃការទទួលទានអាហារបានត្រឹមត្រូវជួយកាត់បន្ថយជាតិខ្លាញ់មិនល្អក្នុងឈាម។ ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាន ដើម្បីកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ៖
១. បន្លែបៃតង
ការរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ ជាវិធីដ៏ប្រសើរ និងងាយបំផុត ប្រសិនបើអ្នកចង់កាត់បន្ថយជាតិខ្លាញ់ triglycerides ក្នុងឈាម។ នោះក៏ព្រោះតែបន្លែបៃតងជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយកាត់បន្ថយជាតិខ្លាញ់មិនល្អចេញពីរាងកាយ ក៏ដូចជាសសៃឈាម។ លើសពីនេះទៅទៀត បន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយសារធាតុ alpha-lipolic acid ដែលអាចជួយកាត់បន្ថយកម្រិតនៃជាតិខ្លាញ់ triglyceride ក្នុងចរន្តឈាមបានដល់ទៅ ៦០ ភាគរយឯណោះ។ ក្រៅពីបន្លែបៃតងហើយនោះ សារធាតុ alpha-lipolic acid ក៏មានផ្ទុកនៅក្នុងផ្លែក្រូច, ទំពាំងបាយជូរ, ប៊្លូបឺរី, ក្រូចឆ្មារ និងប៉េងប៉ោះផងដែរ។
២. សណ្ដែក
អ្នកជំនាញជាច្រើនបានណែនាំឱ្យទទួលទានសណ្ដែក នោះក៏ព្រោះតែប្រភេទនៃសណ្ដែកភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយគ្រប់គ្រងកម្រិតនៃជាតិខ្លាញ់ triglyceride។
៣. ត្រីសាលម៉ុន
ត្រីសាលម៉ុន មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ជួយកាត់បន្ថយម៉ូលេគុលជាតិខ្លាញ់ triglyceride ដែលលើសចេញពីក្នុងរាងកាយ។ ក្រៅពីត្រីសាលម៉ុន អ្នកក៏អាចទទួលបានជាតិខ្លាញ់អូមេហ្គា ៣ ពីប្រភេទត្រីសម្បូរខ្លាញ់ផ្សេងទៀតដូចជា ត្រីសាឌីន, ត្រីធូណា, ត្រី mackerel និងត្រី trout។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏មានផ្ទុកនៅក្នុងគ្រាប់ធញ្ញជាតិ និងប្រេងអូលីវផងដែរ។
៤. នំបុ័ងស្រូវសាឡីសុទ្ធ
នំបុ័ងផ្សំឡើងពីស្រូវសាឡីសុទ្ធមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកាត់បន្ថយជាតិខ្លាញ់ triglycerides ក្នុងឈាមគួរឱ្យកត់សម្គាល់៕