ប្រសិនជាអ្នកចង់ឲ្យសរសៃឈាមអ្នកស្អាត អ្នកអាចប្រើវិធី៤ខាងក្រោមនេះ ដើម្បីសម្អាតបាន។ តើមានអ្វីខ្លះទៅ?
1 អ្នកគួរតែចាប់ផ្តើមផ្លាស់ប្តូរពីរបបអាហាររបស់អ្នក ដោយអ្នកគួរតែបរិភោគបន្លែ និងផ្លែឈើស្រស់ៗ ហើយកាត់បន្ថយការពិសារសាច់ផ្សេងៗ ព្រោះអាចធ្វើឲ្យសរសៃឈាមអ្នកកើតខ្លាញ់បាន។ ជាពិសេស អ្នកក៏មិនគួរញ៉ាំពពួកថ្លើមសត្វច្រើនដែរ ព្រោះវាក៏អាចបំផ្លាញសរសៃឈាមអ្នកផងដែរ។
2 អ្នកអាចញ៉ាំទឹកឲ្យច្រើនបាន ព្រោះវាអាចជួយធ្វើឲ្យឈាមអ្នកដើរស្រួល ថែមទាំងជួយបញ្ចេញជាតិពុលចេញមកក្រៅអស់ទៀតផង។ ជាពិសេស វានឹងអាចជួយមិនឲ្យឈាមអ្នកមានលក្ខណៈស្អិតខ្លាំងនោះទេ។
3 ការព្យាយាមហាត់ប្រាណក្នុងរយៈពេលវែង នឹងអាចជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នក ថែមទាំងជួយសម្អាតសរសៃឈាមអ្នកបានល្អទៀតផង។ ដូចនេះ អ្នកអាចជិះកង់ ឡើងភ្នំ ឬហែលទឹកជាដើម។
4 ប្រសិនជាអ្នកចង់ឲ្យជាតិពុលក្នុងសរសៃឈាមអ្នកចេញមកក្រៅអស់ អ្នកគួរតែគេងឲ្យបានគ្រប់ម៉ោង ព្រោះការគេងឲ្យគ្រប់នេះពិតជាសំខាន់ណាស់ វានឹងអាចជួយដល់សារពាង្គកាយអ្នកគ្រប់ផ្នែក ដោយធ្វើឲ្យអ្នកមានសុខភាពល្អខ្លាំង៕