ផ្លែម្រះគឺជាបន្លែពណ៌បៃតង មានរូបរាងដូចត្រសក់ ខុសត្រង់តែសម្បករបស់វាមានលក្ខណៈចាក់ក្បាច់ និងមានរសជាតិល្វីង។ វាគឺជាអាហារដែលពេញនិយមមួយប្រភេទក្នុងស្រុកខ្មែរយើង ប៉ុន្តែក៏មានមនុស្សច្រើនដែរ ដែលមិនចូលចិត្តរសជាតិដ៏ល្វីងរបស់វា។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្លែម្រះផ្ទុកទៅដោយសារធាតុ Phytochemicals ដូចជា Triterpenoids, Polyphenols និង Flavonoids ដែលត្រូវបានគេរគឃើញថា ជួយបន្ថយការលូតលាស់របស់ជំងឺមហារីកច្រើនប្រភេទដែលការធ្វើតេស្តក្នុងបំពង់ និងសត្វ។ វាក៏ត្រូវបានគេប្រើប្រាស់ជាថ្នាំសម្រាប់បញ្ចុះជាតិស្ករក្នុងឈាមលើអ្នកជំងឺទឹកនោមផ្អែមផងដែរ។
តាមការសិក្សារយៈពេល ៤សប្តាហ៍ ដែលតម្រូវឲ្យញ៉ាំម្សៅម្រះ ២០០០មីលីក្រាម ជារៀងរាល់ថ្ងៃ ឃើញថា អាចបញ្ចុះជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមយ៉ាងគួរឲ្យកត់សម្គាល់ ប៉ុន្តែវាមិនទាន់មានការស្រាវជ្រាវសម្រាប់បង្កើតជាថ្នាំជំងឺទឹកនោមផ្អែមច្រើននៅឡើយទេ។
តាមការសិក្សាឡើងវិញយ៉ាងធំមួយបានរកឃើញថា ការសិក្សាជាច្រើនចូលគ្នាទៅលើមនុស្ស បានកំណត់ថា វាមិនទាន់មានអំណះអំណាងគ្រប់គ្រាន់សម្រាប់ធ្វើការណែនាំឲ្យប្រើថ្នាំបំប៉នជាប្រភេទម្រះនេះលើអ្នកជំងឺទឹកនោមផ្អែមឡើយ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) វាមិនខុសពីអាហារល្វីងៗផ្សេងទៀតឡើយ គឺថា ម្រះសម្បូរទៅដោយអង់ទីអុកស៊ីដង់ដែលអាចជួយបង្ការការខូចខាតរបស់កោសិកាដែលបង្កឡើងដោយរ៉ាឌីកាលសេរី និងអាចបន្ថយការប្រឈមនឹងជំងឺបេះដូង ព្រមទាំងជំងឺទឹកនោមផ្អែមថែមទៀតផង៕