ផ្លែល្ពៅគឺជាបន្លែមួយប្រភេទដែលអាចប្រើជាបន្លែក៏បាន ជាបង្អែមក៏បានទៅតាមចំណូលចិត្តរបស់អ្នកធ្វើម្ហូប។ ក្រៅពីមានឱជារសដ៏ឆ្ងាញ់ទាំងសាច់ និងគ្រាប់ ផ្លែល្ពៅក៏សម្បូរទៅដោយជីវជាតិ និងមានទំនាក់ទំនងថែរក្សាសុខភាពមនុស្សយើងបានច្រើនប្រភេទផងដែរ។ អ្វីដែលគេដឹងច្បាស់ជាងគេនោះគឺវាជួយថែរក្សាសុខភាពភ្នែកកាន់តែល្អ ជាពិសេសភ្នែកមើលមិនសូវច្បាស់ដោយសារតែភាពចាស់ទៅតាមអាយុ។
សំណាងដែរ ការញ៉ាំជីវជាតិដែលត្រឹមត្រូវអាចជួយបន្ថយការប្រឈមនឹងភាពពិការភ្នែកបាន។ ផ្លែល្ពៅគឺជាអាហារដែលពោរពេញទៅដោយជីវជាតិ ដែលត្រូវបានគេរកឃើញថា ជួយថែរក្សាភាពមើលឃើញច្បាស់របស់ភ្នែកនៅពេលអាយុកាន់តែច្រើន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ឧទាហរណ៍ សារធាតុ Beta-carotene របស់ផ្លែល្ពៅនឹងផ្តល់ជាវីតាមីន A ដល់រាងកាយ។ ការសិក្សាបានបង្ហាញថា ការកង្វះវីតាមីន A គឺជាមូលហេតុញឹកញាប់បំផុតដែលនាំឲ្យខ្វាក់ភ្នែក។
ក្នុងការវិភាគមួយទៅលើការសិក្សាចំនួន ២២ អ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលញ៉ាំសារធាតុ Beta-carotene កាន់តែខ្ពស់ កាន់តែបន្ថយការប្រឈមនឹងជំងឺភ្នែកឡើងបាយ ដែលជាមូលហេតុញឹកញាប់មួយនៃការពិការភ្នែក យ៉ាងគួរឲ្យកត់សម្គាល់។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
ផ្លែល្ពៅក៏ជាប្រភពមួយដ៏ល្អបំផុតនៃសារធាតុ Lutein និង Zeaxanthin ដែលវាជួយបន្ថយការប្រឈមនឹងជំងឺខូចភ្នែកប្រភេទ Macular Degeneration ដោយសារតែការចាស់ទៅតាមអាយុ និងជំងឺភ្នែកឡើងបាយ។ លើសពីនេះទៅទៀត វាផ្ទុកទៅដោយវីតាមីន C និង E ដ៏ច្រើន ដែលដើរតួនាទីជាអង់ទីអុកស៊ីង់ និងជួយបង្ការកុំឲ្យរ៉ាឌីកាលសេរីធ្វើការបំផ្លាញដល់កោសិកាភ្នែកបាន៕