ការដែលឲ្យពេទ្យបូមឈាមគឺជារឿងសំខាន់មួយសម្រាប់ទម្លាប់ពិនិត្យសុខភាពម្តងៗ។ ចុះបើអ្នកមិនធ្លាប់បូមឈាមពិនិត្យពីមុនផង តើគួរធ្វើដូចម្តេចទៅ? (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែរំពឹងទុកនៅពេលធ្វើតេស្តឈាមម្តង៖
- គ្រូពេទ្យច្រើនតែនឹងបូមឈាមចេញពីសរសៃវ៉ែនមួយនៅដៃរបស់អ្នក
- គ្រូពេទ្យប្រហែលជាសុំឲ្យអ្នកក្តាប់ដៃ ឬរឹតកៅស៊ូនៅជុំវិញផ្នែកខាងលើនៃដើមដៃ ឬខាងលើសរសៃវ៉ែនដែលត្រូវបូមឈាមដើម្បីងាយស្រួលក្នុងការចាក់ម្ជុរ
- នៅពេលពេទ្យបូមឈាមចេញពីសរសៃវ៉ែនហើយ គាត់នឹងផ្ទេវាចូលទៅក្នុងបំពង់ស្ទុកឈាម ហើយបិទឲ្យជិត ហើយបញ្ជូនវាទៅមន្ទីរពិសោធន៍ដើម្បីពិនិត្យទៅតាមអ្វីដែលគ្រូពេទ្យចង់រកមើល(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- បើសិនជាអ្នកភ័យខ្លាចចំពោះការលធ្វើតេស្តនេះ អ្នកអាចកុំព្យាយាមសម្លឹកមើលគ្រូពេទ្យចាក់ ឬនិយាយជាមួយនរណាម្នាក់ផ្សេងដើម្បីបន្លប់អារម្មណ៍៕