យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានជឿជាក់ថា ពួកគេបានឆ្លើយនូវសំណួរដែលគេបានតស៊ូមតិគ្នាជាច្រើនទសវត្សន៍រួចទៅហើយថា ការពាក់អាវទ្រនាប់អាចបង្កើនការប្រឈមនឹងជំងឺមហារីកឬអត់។
មានជំនឿមិនត្រឹមត្រូវមួយដែលនិយាយថា ការពាក់អាវទ្រនាប់នឹងរំខានដល់ការងាររបស់ប្រព័ន្ធទឹករងៃ ដែលនាំឲ្យកើនឡើងជាតិពុលក្នុងសុដន់មនុស្សស្រី រហូតដល់ទៅជាប្រឈមខ្ពស់នឹងមហារីកបាន។ ការស្រាវជ្រាវថ្មីបានណែនាំថា ភាពភ័យខ្លាចនេះប្រហែលជាមិនត្រូវបានគេរកឃើញឡើយ។
ការសិក្សាបានប្រៀបធៀបទម្លាប់នៃការពាក់អាវទ្រនាប់របស់ស្ត្រីក្រោយរ៉ាំងរដូវប្រមាណ ១០៤៤នាក់ ជាមួយនឹងជំងឺមហារីកសុដន់ដែលកើតញឹកញាប់ពីរប្រភេទលើស្ត្រីចំនួន ៤៦៩នាក់ដែលមិនបានកើតជំងឺមហារីកសុដន់។ គេបានរកឃើញថា វាមិនមានអ្វីខុសគ្នាគួរឲ្យកត់សម្គាល់ឡើងរវាងក្រុមស្ត្រីដែលពាក់អាវទ្រនាប់ដូចជា ពេលស្ត្រីចាប់ផ្តើមពាក់អាវទ្រនាប់ ដោយមិនគិតថាមានខ្សែ ឬអត់ឡើយ និងចំនួនម៉ោងដែលពួកគេពាក់អាវទ្រនាប់ក្នុងមួយថ្ងៃ។
ដោយសារតែការសិក្សានេះមានដែនកំណត់មួយចំនួនដូចជា មានដែនកំណត់ទៅលើការផ្គូរផ្គងលក្ខណៈសម្បត្តិរបស់ស្ត្រីដែលមាន និងគ្មានជំងឺមហារីក។ ជាមួយគ្នានេះដែរ ស្ត្រីភាគច្រើនគឺពាក់អាវទ្រនាប់ ហើយពួកគេក៏មិនអាចប្រៀបធឿបជាមួយស្ត្រីដែលមិនបានពាក់អាវទ្រនាប់ និងពាក់អាវទ្រនាប់ដែរ។
ទោះបីជាមានដែនកំណត់នេះក៏ដោយ អ្នកដឹកនាំការសិក្សានេះបាននិយាយថា ការរកឃើញនេះបានផ្តល់នូវការអះអាងមួយចំនួនថា ទម្លាប់នៃការពាក់អាវទ្រនាប់របស់អ្នកហាក់បីដូចជាមិនមានបង្កើនការប្រឈមនឹងជំងឺមហារីកសុដន់លើស្ត្រីរ៉ាំងរដូវឡើយ។
ថ្វីបើមិនមានករណីជំងឺមហារីកសុដន់ទាំងអស់ត្រូវបានគិតថាអាចបង្ការបានក៏ដោយ តែការថែរក្សាទម្ងន់ដែលផ្តល់សុខភាព ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងហាត់ប្រាណទៀងទាត់គួរតែអាចបន្ថយការប្រឈមមុខរបស់អ្នកបាន៕