ប្រសិនជាអ្នកមិនចង់ធ្វើជាបុរសដែលមនុស្សស្រីស្អប់ អ្នកគួរតែចៀសពីការធ្វើបុរសទាំង៥ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
- មនុស្សស្រីមិនចូលចិត្តបុរសដែលដូចជាម្តាយ គ្រប់គ្រងច្រើនឡើយ ព្រោះមនុស្សប្រុសបែបនេះ នៅពេលដែលរស់នៅជាមួយគ្នាយូរ នឹងងាយកើតមានបញ្ហា។ គេនឹងអាចរិះគន់ និងគ្រប់គ្រប់ច្រើនទៅលើសកម្មភាពគ្រប់យ៉ាងរបស់នារី ដោយធ្វើឲ្យដកដង្ហើមមិនបានឡើយ។
- មនុស្សប្រុសដែលសន្សំសំចៃច្រើនក៏នារីមិនពេញចិត្តដែរ ព្រោះបើជ្រើសរើសបុរសបែបនេះ ធ្វើជាគូជីវិត នារីនឹងរស់នៅមិនបានសុខឡើយ។ គេនឹងកាន់លុយយ៉ាងជាប់ មិនឲ្យរបូតសូម្បីតែមួយរយរៀលឡើយ។
- បុរសដែលចូលចិត្តទុកបញ្ហាតូចតាចជាបញ្ហាធំ ដោយខ្វាយខ្វល់ច្រើន ក៏នារីមិនពេញចិត្តដែរ ព្រោះមនុស្សប្រុសបែបនេះ អាចយករឿងតូច ប្រែក្លាយជារឿងធំបាននៅពេលដែលឈ្លោះគ្នាម្តងៗ។ ដូចនេះ នៅពេលដែលនៅជាមួយគ្នា នឹងមិនងាយចុះសម្រុងនឹងគ្នាឡើយ។
- មនុស្សស្រីមិនចូលចិត្តបុរសអត្មានិយមឡើយ ព្រោះមនុស្សប្រុសបែបនេះ ជាបុគ្គលដែលអាចក្បត់នឹងគេគ្រប់ពេលនៅពេលដែលគេអាចទទូលបានផលប្រយោជន៍។ ដូចនេះ នារីនឹងអាចនៅឆ្ងាយពីបុរសបែបនេះ។
- ចុងក្រោយ មនុស្សប្រុសដែលសាវ៉ា ឃើញមួយស្រឡាញ់មួយ ក៏នារីមិនចូលចិត្តដែរ ព្រោះបុរសបែបនេះ ប្រៀបដូចជាគ្រាប់បែក ដែលអាចផ្ទុះគ្រប់ពេល។ ដូចនេះ បើរស់នៅជាមួយគ្នា គឺមានគ្រោះថ្នាក់ជាទីបំផុត៕