ប្រសិនបើអ្នកចង់ស្រកទំងន់ក្នុងរយៈពេលខ្លីនោះ អ្នកនឹងត្រូវហាត់ប្រាណជារៀងរាល់ថ្ងៃ និងអនុវត្តតាមគោលការណ៍ហើយអ្វីដែលសំខាន់នោះ គឺការគេងឲ្យបានគ្រប់គ្រាន់ ។ ត្រូវចាំថា នេះជាការផ្លាស់ប្តូររបបអាហារដ៏ធំមួយចំពោះរាងកាយរបស់អ្នក អ្នកនឹងអស់កម្លាំងខ្លាំង ញ័រពេញខ្លួនប្រាណ ដូចច្នេះកុំភ្លេចបញ្ចូលប្រភេទប្រូតេអ៊ីន ដើម្បីការពារបញ្ហាទាំងនោះ ទទួលបានរាងស្អាតនឹងសុខភាពល្អ ។ ប្រសិនជាអ្នកចង់ស្គមបានសម្រេច អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារទាំងនេះ ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរញ៉ាំពពុះសណ្តែកច្រើនឡើយ ព្រោះក្នុងពពុះសណ្តែកមានផ្ទុកកាឡូរីខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកងាយធាត់ជាទីបំផុត។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគ ទើបអាចរក្សារាងអ្នកបានស្អាត។
- អ្នកមិនគួរញ៉ាំទឹកផ្លែឈើកំប៉ុងច្រើននោះទេ ព្រោះទឹកផ្លែឈើទាំងនោះមានផ្ទុកជាតិស្ករខ្ពស់ ដោយធ្វើឲ្យអ្នកងាយក្លាយជាធុងសាំងខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំទឹកធម្មតាឲ្យបានច្រើនជាងទឹកផ្លែឈើទាំងនោះ។
- នំកញ្ចប់ ក៏អ្នកមិនគួរពិសាច្រើនដែរ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកងាយក្តៅក្នុងទេ ថែមទាំងធ្វើឲ្យអ្នកងាយធាត់ទៀតផង។ ដូចនេះ អ្នកគួរតែកុំសូវប៉ះពាល់នំទាំងនោះឲ្យសោះ បើអ្នកចង់បានរាងដែលស្អាត។
- មីកញ្ចប់មិនត្រឹមតែផ្ទុកកាឡូរីខ្ពស់ទេ ថែមទាំងពិបាករំលាយអាហារទៀតផង។ ដូចនេះ អ្នកមិនគួរខ្ចិលចម្អិនម្ហូប ហើយទិញតែមីមកបរិភោគឡើយ។ បើអ្នកហ៊ានពិសារក្នុងរយៈពេលយូរ នោះអ្នកនឹងមិនងាយស្រកទម្ងន់បានឡើយ។
- កាហ្វេកំប៉ុងក៏មានផ្ទុកកាឡូរីច្រើនដែរ ដោយធ្វើឲ្យអ្នកមិនងាយស្គមបានឡើយ ។ ដូចនេះ អ្នកគួរតែកុំពិសាកាហ្វេកំប៉ុងឲ្យសោះ ទើបអាចធ្វើឲ្យអ្នកមានរាងដែលស្អាតខ្លាំងតែម្តង។