ជាតិជាមនុស្សស្រី គឺអស្ចារ្យណាស់ គឺពួកគេអាចបង្កើតកូនបាន ដែលបុរសមិនអាចធ្វើបានឡើយ ។ យ៉ាងណាមិញ អ្នកគឺជាជាអ្នក ហើយអ្នកក៏មានមោទនៈភាពណាស់ដែរចំពោះការប្រែប្រួលរបស់រាងកាយក្រោយពីសម្រាលកូនរួច។ តើការប្រែប្រួលទាំងអស់នោះមានអ្វីខ្លះទៅ?
មានថ្នេរជប់ស្បែក
ថ្នេរជាប់ស្បែកនេះអាចកើតឡើងនៅពេលគ្រូពេទ្យកាត់ប៉េរីណេដើម្បីសម្រាលកូនតាមធម្មជាតិ ដូច្នេះក្រោយពីកាត់រួច ត្រូវតែមានការដេឡើងវិញ។ បើសិនជាអ្នកជាម្តាយដំបូង ការរហែកនៅទ្វារមាសគឺជារឿងកើតមានជាញឹកញាប់។
អ្នកអាចគេងលើគ្រែមួយរយៈ
បើសិនជាអ្នកត្រូវសម្រាលកូនដោយវះកាត់ នោះអាចនឹងត្រូវការគេងគ្រែយ៉ាងហោចណាស់ ១២ ទៅ២៤ម៉ោងដែរ។ នេះដោយសារតែថ្នាំស្ពឹកធ្វើឲ្យជើងខ្សោយ និងដើរមិនកើត។
ញ័រខ្លួន
បើសិនជាអ្នកមានអារម្មណ៍ថា រាងកាយទាំងមូលកំពុងតែញ័រក្រោយពីសម្រាលកូនរួច កុំបារម្ភអី វាគឺជារឿងធម្មតាក្រោយពីសម្រាលកូនទេ។ នេះដោយសារតែការផ្លាស់ប្តូរអ័រម៉ូនក្រោយពីសម្រាលកូនរួច ឬប្រតិកម្មជាមួយថ្នាំស្ពឹកប៉ុណ្ណោះ។
ទារកប្រហែលមិនចាប់អារម្មណ៍លើការបៅដោះ
ទឹកដោះដំបូងដែលចេញភ្លាមក្រោយពីសម្រាលកូនរួចគឺជារបស់ដ៏ល្អសម្រាប់ទារកទើបនឹងកើត។ ការបំបៅដោះកូនឲ្យបានលឿនបំផុតក្រោយពីសម្រាលកូនរួចក៏ជារឿងសំខាន់ដែរ ប៉ុន្តែចូរកុំភ្ញាក់ផ្អើលអីបើសិនជាកូនមិនចាប់អារម្មណ៍លើការបៅដោះ ព្រោះថា ទារកក្រោយពីកើតរួច ១៥ ទៅ៣០នាទី ភាគច្រើនមិនចូលចិត្តបៅដោះឡើយ។
ហូរឈាម
រយៈពេល ៩ខែដែលគ្មានឈាមរដូវ អ្នកពិតជាពេញចិត្តខ្លាំងណាស់ហើយ តើមែនទេ0x017d7 ឥលូវនេះ ចូរត្រៀមឲ្យហើយទៅដែលថា អ្នកអាចនឹងធ្លាក់ឈាមភ្លាមៗដែរក្រោយពីសម្រាលរួច។ ការសម្រាលអាចនឹងប្រលូកប្រឡាក់ច្រើន ហើយរយៈពេល ១០នាទីដំបូងក្រោយពីសម្រាលរួច អ្នកអាចនឹងបាត់បង់ឈាមច្រើនណាស់។ វាជារឿងធម្មតាទេដែលត្រូវធ្លាក់ឈាមច្រើនថ្ងៃ ក្រោយពីសម្រាលកូនរួច។
បែកញើស
អ័រម៉ូនអេស្រូជែនក្នុងរាងកាយអាចនឹងថយចុះខ្លាំង ហើយការប្រែប្រួលអ័រម៉ូនជាច្រើននេះក៏អាចនាំឲ្យប្រែប្រួលដល់សីតុណ្ហភាពរាងកាយដែរ។ យ៉ាងណាមិញ អ្នកអាចនឹងយល់ថាខ្លួនឯងបែកញើសច្រើនក្នុងរយៈពេលពីរបីសប្តាហ៍ដំបូងក្រោយពីសម្រាលរួច ប៉ុន្តែវាជារឿងធម្មតាទេ។
ហើមនៅតំបន់ទ្វារមាស
រឿងនេះត្រូវបានគេរកឃើញថា កើតមានញឹកញាប់ណាស់។ ចំពោះបបេរទ្វារមាសវិញអាចនឹងហើមធំជាងធម្មតារហូតដល់ ៣ដងឯណោះបើសិនអ្នកជាម្តាយដំបូង។ ការស្អំទឹកកកអាចជួយបន្ថយការហើមនេះបានដែរ៕