មនុស្សប្រុសមានចិត្តទូលាយជាងមនុស្សស្រី ចេះគិតគូរវែងឆ្ងាយ មានសតិ និងក្លាហានជាងស្ត្រី ។ ប៉ុន្តែទោះបីជាមានភាពរឹងមាំយ៉ាងណាក៏ដោយក៏ត្រូវការពាក្យសរសើរពីប្រពន្ធដែរ ។ ពាក្យសរសើរទាំងនេះនឹងអាចធ្វើឲ្យស្វាមីអ្នកមានភាពកក់ក្តៅក្នុងចិត្ត។
1. លោកប្តីគឺជាបុរសដ៏ល្អបំផុត
ពាក្យនេះនៅក្នុងចិត្តមនុស្សប្រុសគឺសំខាន់ណាស់ ព្រោះវាបង្ហាញពីការគោរពរបស់ភរិយាចំពោះស្វាមី។ នៅក្នុងការរស់នៅប្រចាំថ្ងៃ បុរសនឹងចាត់ទុកពាក្យនេះថាជាការគោរព តែបើនៅក្នុងមុខរបរវិញ គេនឹងយល់ថាវាជាការកោតសរសើរ។ ហើយបើនៅពេលដែលគេជួបឧបសគ្គក្នុងការរកស៊ី គេនឹងនឹកឃើញពាក្យនេះថាជាការលើកទឹកចិត្ត។ ដូចនេះបើអ្នកនិយាយពាក្យសរសើរនេះចំពោះប្តីអ្នក គេនឹងពេញចិត្ត និងមានភាពកក់ក្តៅ។
2. ខ្ញុំរៀបការជាមួយមនុស្សប្រុសដែលត្រូវហើយ
ពាក្យនេះបង្ហាញពីភាពស្កប់ស្កល់ ដែលនារីមានចំពោះបុរស។ នៅពេលដែលបុរសលឺ គេនឹងមានមោទនភាពជាខ្លាំង ហើយខិតខំប្រឹងប្រែងរកស៊ី មកផ្គត់ផ្គង់ផ្ទះសំបែង ធ្វើយ៉ាងណាឲ្យប្រពន្ធមានសុភមង្គលជារៀងរហូត។
3. លោកប្តីគ្រប់គ្រងការងារធំក្នុងផ្ទះទៅ
ទោះបីជាពាក្យចាស់មួយពោលថា : បុរសធ្វើការក្រៅផ្ទះ នារីគ្រប់គ្រងការងារក្នុងផ្ទះក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកនិយាយពាក្យនេះ បុរសនឹងយល់ថានារីចេះគោរពគេ។ ហើយព្រមប្រគល់ការងារតូចធំក្នុងផ្ទះឲ្យអ្នកគ្រប់គ្រង មិនត្អូញត្អែរសូម្បីតែមួយម៉ាត់។ ដូចនេះក្នុងនាមជាភរិយា មិនត្រូវមានចិត្តចង្អៀត ត្រូវបើកចិត្តឲ្យទូលាយ ហើយថែមទាំងត្រូវតែមានពាក្យសរសើរចំពោះបុរស ទើបគ្រួសារមានសុភមង្គលជានិរន្ត។