ជំងឺមហារីក គឺជាជំងឺមួយដែលកើតឡើង នៅពេលកោសិកាសាហាវរីកលូតលាស់នៅក្នុងរាងកាយ។ កោសិកាមហារីក បង្កើតជាចង្កោមរួមគ្នា រួចបង្កើតជាដុំសាច់ ដែលហៅថាដុំពក ហើយអាចរាលដាលពាសពេញរាងកាយទៅកន្លែងផ្សេងទៀត។ ថ្ងៃនេះយើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺមហារីកដែលស្ត្រីអាយុ៣០ឆ្នាំគួរតែប្រយ័ត្ន ។ តើមានអ្វីខ្លះទៅ?
1. ស្ត្រីដែលចូលចិត្តបរិភោគចំណីដែលហិរ ខ្លាញ់ ប្រៃពេក គេងមិនគ្រប់ បរិភោគមិនទៀងពេលនិងសម្ពាធការងារខ្ពស់ គឺងាយកើតជំងឺមហារីកនេះណាស់។
2. ជំងឺមហារីកស្បូន ក៏ងាយប្រឈមមុខដែរ។ បើអ្នកយល់ថាឧស្សាហ៍ឈឺពោះឈឺចង្កេះ ការធ្លាក់ឈាមនៃរដូវច្រើនជាងមុន ឬរយ:ពេលនៃការមករដូវយូរជាងមុន អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
3. ជំងឺមហារីកសុដន់ក៏ងាយប្រឈមមុខដែរ។ ដូចនេះ ស្ត្រីដែលមានអាយុ៣០ឆ្នាំត្រូវតែទៅពិនិត្យជារៀងរាល់ឆ្នាំ។ ដូចនេះអ្នកគួរតែចេះប្រុងប្រយ័ត្នជាមុន ដោយមិនត្រូវឲ្យកើតហើយទើបស្តាយក្រោយនោះទេ៕