សូមចាំថា មិនគ្រប់គ្រុនក្តៅទាំងអស់ត្រូវការការព្យាបាលនោះទេ ។ ហើយក្នុងករណីភាគច្រើនបំផុត គ្រុនក្តៅគួរតែត្រូវបានព្យាបាលតែនៅពេលដែលវាធ្វើកុមារមានអារម្មណ៍មិនស្រួលតែប៉ុណ្ណោះ។
ខាងក្រោមនេះជាមធ្យោបាយងាយៗ ដើម្បីបន្ថយរោគសញ្ញាដែលជារឿយៗមានមកជាមួយនឹងគ្រុនក្តៅ ៖
ប្រសិនបើកុមារមិនស្រួលខ្លួន អ្នកអាចផ្តល់ថ្នាំអាសេតាមីណូហ្វេន ឬអ៊ីប៊ុយប្រូហ្វេនដោយពឹងផ្អែកទៅលើការណែនាំទៅតាមអាយុ និងទម្ងន់ ។ ប្រសិនបើអ្នកមិនដឹងពីកម្រិតថ្នាំដែលត្រូវបានណែនាំ ឬកុមារមានអាយុតិចជាង២ឆ្នាំនោះ សូមសួរគ្រូពេទ្យអំពីកម្រិតថ្នាំដែលត្រូវផ្តល់ឲ្យ។
កុមារដែលមានអាយុតិចជាង២ខែ មិនគួរត្រូវបានផ្តល់ថ្នាំសម្រាប់ការគ្រុនក្តៅដោយមិនត្រូវបានវាយតម្លៃដោយគ្រូពេទ្យនោះទេ ។ ប្រសិនបើកូនរបស់អ្នកមានបញ្ហាសុខភាពនានា សូមពិនិត្យជាមួយនឹងគ្រូពេទ្ យដើម្បីមើលថាតើថ្នាំណាមួយដែលល្អបំផុតដើម្បីប្រើ ។
សូមពាក់សម្លៀកបំពាក់ស្តើងៗ និងគ្រប់ដោយភួយស្តើងៗ ។ ការពាក់ខោអាវក្រាស់ពេកអាចនាំអោយខ្លួនក្តៅ និងអាចបណ្តាលឲ្យសីតុណ្ហភាពកើនឡើង ។ សូមប្រាកដថា បន្ទប់របស់កូនអ្នកមានសីតុណ្ហភាពល្អ មិនក្តៅពេក ឬត្រជាក់ពេក។
ចូរផឹកទឹកឲ្យបានច្រើន ដើម្បីជៀសវាងការខ្វះជាតិទឹកនៅពេលដែលគ្រុនក្តៅបណ្តាលឲ្យកុមារបាត់បង់ជាតិទឹកយ៉ាងលឿនជាងធម្មតា។ ទឹក ទឹកស៊ុបជាដើមសុទ្ធតែជាជម្រើសល្អក្នុងការប្រើ។ ជៀសវាងផឹកជាមួយនឹងកាហ្វេអ៊ីន រួមមានកូកាកូឡា និងតែដោយសារតែវាអាចធ្វើឲ្យការខ្វះជាតិទឹកកាន់តែអាក្រក់ទៅៗដោយបង្កើនការនោមច្រើន៕