វីតាមីន C ត្រូវបានគេស្គាល់ថា ជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់សុខភាព ក្នុងនោះក៏ល្អសម្រាប់ស្បែកផងដែរ ។ ហើយក៏មានផលិតផលផ្សព្វផ្សាយជាច្រើនដែលអះអាងថា មានផ្ទុកវីតាមីន C និងថាអាចជួយការពារស្បែកឲ្យនៅក្មេងជាងវ័យ និងសភ្លឺថ្លា ។ វីតាមីន C ពិតជាជួយស្បែកយើងមែនឫទេ ?
ជាការពិត! វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្តឈាម ដោយការកាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយបំបាត់ស្នាម អុជខ្មៅ និងស្នាមអុជពណ៌ត្នោតនៅលើស្បែក ។
លើសពីនេះ វីតាមីនC អាចជួយឲ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបណ្តាលឲ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ វាក៏ជួយបង្កើននូវបរិមាណជាតិស្ករ glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione ក៏ជួយឲ្យស្បែកផលិត pheomelanin ជំនួសឲ្យ eumelanin ផងដែរ ជាលទ្ធផលដែលធ្វើឲ្យស្បែកយើងភ្លឺថ្លាជាងមុន។
ទន្ទឹមនឹងនេះដែរ វីតាមីនC ក៏ជួយបំបាត់ស្នាមលើស្បែក បង្កើតស្បែកថ្មីឡើងវិញ ជួយដល់កោសិកាកូឡាជែន បង្កើតភាពយឺត និងភាពរឹងមាំរបស់ស្បែក។ វីតាមីននេះថែមទាំងបង្កើនការបញ្ចេញក្រពេញសេបូម និងរន្ធញើសតូចៗ។
ផ្ទុយទៅវិញ បើអ្នកខ្វះវីតាមីនC អ្នកនឹងប្រឈមនឹងបញ្ហាស្បែកដូចជា ស្បែកមានស្នាមជាំ និងធ្វើឱ្យអ្នកចំណាយពេលយូរក្នុងជាសះស្បើយពីស្នាមរបួសដែលមានលើស្បែកទៀតផង៕