ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ មានចិត្តដែលល្អណាស់ ថែមទាំងឧស្សាហ៍ខ្លាំងទៀតផង មិនចេះខ្ចិលឡើយ។ ជាពិសេស ទេវតាទ្រព្យតែងតែផ្តល់ឱកាសធំដល់គេ ដោយមិនថាធ្វើអ្វីតែងតែអាចស្រង់បានលុយធំជានិច្ច។ ដូចនេះ ក្នុងកន្លះជីវិតក្រោយមិនចេះខ្វះឡើយលុយ។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា តែងតែម៉ត់ចត់ និងយកចិត្តទុកដាក់លើការងារខ្លាំងណាស់។ ជាពិសេស អាយុកាន់តែច្រើន កាន់តែអាចទទួលបានលាភធំ។ ជាហេតុដែលធ្វើឲ្យកន្លះជីវិតបន្តនឹងមិនចេះខ្វះខាតឡើយ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ តែងតែអាចទទួលបានជំនួយធំជានិច្ច។ ជាពិសេស ក៏អាចទទួលបានការថែរក្សាពីទេវតាខ្លាំងផងដែរ។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ដែលគេរកបាននឹងច្រើនទៅៗជាមិនខានឡើយ៕