ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយកាត់បន្ថយខ្លាញ់ក្នុងថ្លើមបាន។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែពិសារអាហារដែលមានផ្ទុកប្រូតេអ៊ីនដូចជា ផលិតផលដែលធ្វើពីសណ្តែក ត្រី បង្គារ និងអាហារមួយចំនួនទៀត។ ប៉ុន្តែអ្នកគួរតែកាត់បន្ថយញ៉ាំពងមាន់ និងទឹកដោះគោ ទើបជំងឺមិនកាន់តែធ្ងន់ធ្ងរ។
- អាហារដែលមានផ្ទុកជាតិសរសៃដូចជា ពពួកសណ្តែក បន្លែ ដំឡូង និងផ្លែឈើជាដើម។ អាហារទាំងនេះ អ្នកគួរតែបរិភោគឲ្យបានច្រើន ទើបអាចជួយមិនឲ្យថ្លើមអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។
- ផ្លែឈើដែលមានជាតិស្ករទាបដូចជា ក្រូចឆ្មារ ក្រូចថ្លុង ឈើរី ផ្លែទទឹម សាលី និងផ្លែប៉ោមជាដើម។ ផ្លែឈើទាំងនេះ អ្នកអាចញ៉ាំបាន ព្រោះវាមិនសូវផ្ទុកជាតិស្ករខ្ពស់ឡើយ ដោយអាចជួយការពារថ្លើមអ្នកបានល្អ។
- ក្នុងពេលដែលអ្នកពិសារបាយ គួរតែញ៉ាំឆ្អែតត្រឹម៨ភាគបានហើយ ទើបអាចកាត់បន្ថយខ្លាញ់ដែលចូលទៅក្នុងរាងកាយអ្នកបានយ៉ាងល្អ៕