ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចនាំឲ្យស្ត្រីមានផ្ទៃពោះកើតមានគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរញ៉ាំឆាខ្វៃច្រើនឡើយ ព្រោះសារធាតុដែលមានក្នុងនោះអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកូនក្នុងផ្ទៃ ដោយធ្វើឲ្យខួរក្បាលកូនលូតលាស់មិនល្អឡើយ។
- អ្នកមិនគួរញ៉ាំតែ និងកាហ្វេក្នុងពេលមានផ្ទៃពោះ៣ខែដំបូងឡើយ ព្រោះកាហ្វេអ៊ីនអាចធ្វើឲ្យកូនលូតលាស់មិនបានល្អ ថែមទាំងអាចធ្វើឲ្យួប៉ះពាល់ដល់ទម្ងន់របស់កូន។ ជាពិសេស អាចធ្វើឲ្យឈាមក្នុងរាងកាយរបស់អ្នកម្តាយផលិតមិនគ្រប់គ្រាន់ឡើយ។
- ថ្លើមសត្វក៏អ្នកម្តាយមានផ្ទៃពោះដំបូងមិនគួរពិសារដែរ ព្រោះមិនល្អចំពោះកូនក្នុងផ្ទៃឡើយ។ ប្រសិនជាអ្នកបរិភោគថ្លើមសត្វដើម្បីចង់ស្រូបយកវីតាមីនA និងD អ្នកអាចពិសារការ៉ុត ឬបន្លែផ្សេងទៀតដើម្បីជំនួសវិញ ទើបមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ។
- ក្នុងពេលដែលអ្នកទើបតែមានផ្ទៃពោះ អ្នកអាចចាញ់កូន ហើយញ៉ាំម្ជូរច្រើន ដើម្បីបំបាត់អាការៈក្អួតនេះ។ ប៉ុន្តែអ្នកមិនគួរពិសារច្រើនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះរបស់អ្នក ថែមទាំងអាចធ្វើឲ្យកូនលូតលាស់មិនបានល្អនោះទេ។
- អ្នកម្តាយមិនគួរបរិភោគបង្អែម ឬស្ករច្រើនឡើយ ព្រោះអាចធ្វើឲ្យអ្នកធាត់ ហើយអាចធ្វើឲ្យខូចធ្មេញរបស់កូនក្នុងផ្ទៃបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាហារទាំងនេះ ដើម្បីល្អចំពោះសុខភាពកូនក្នុងផ្ទៃ៕