គូរស្នេហាមួយគូរៗតែងតែប្រាថ្នាចង់បានស្នេហាដែលមានភាពយូរអង្វែង និងស្រឡាញ់គ្នាដល់ចាស់កោងខ្នង។ មានរឿងសំខាន់មួយចំនួនដែលធ្វើឲ្យទំនាក់ទំនងស្នេហាគ្រប់យ៉ាងអាចទទួលបានភាពយូរអង្វែងនេះ។ មានការសិក្សាច្រើនណាស់បង្ហាញថា គូរស្នេហ៍ដែលណាត់ជួបគ្នារយៈពេលបីខែ នឹងអាចរស់នៅជាមួយគ្នារយៈពេលបួនឆ្នាំ។ យ៉ាងណាមិញ បើសិនជាការរស់នៅរបស់អ្នកទាំងពីរមានការបង្ហាញនូវអាការៈ និងសកម្មភាពខាងក្រោមនេះ មានន័យថាអ្នកនឹងទទួលបានស្នេហាដែលមានភាពយូរអង្វែងហើយ។
រីករាយជាមួយគ្នា
ភាពលេងសើចគ្រាន់តែកើតឡើងក្នុងទំនាក់ទំនងស្នេហាមួយនៅពេលអ្នកមានផាសុខភាពជាមួយដៃគូខ្លាំងប៉ុណ្ណោះ។ គេក៏តែងតែនិយាយថា កាលណាស្នេហាដែលមានភាពរីករាយ ឬលេងសើចជាមួយគ្នាច្រើន វានឹងធ្វើឲ្យអ្នកទាំងពីររស់នៅជាមួយគ្នាកាន់តែបានយូរ។ ដូច្នេះមិនខ្វល់ថាអ្នករីករាយជាមួយគ្នាចំពោះអ្វីទេ ទោះបីជាអ្នកមិនបានធ្វើអ្វីសោះក៏ដោយ វានៅតែជាសញ្ញាដ៏ធំមួយដែលបញ្ជាក់ថា នេះជាស្នេហាដ៏ល្អឥតខ្ចោះហើយ។
គាំទ្រគ្នាទៅវិញទៅមក
រាល់ស្នេហាទាំងអស់តែងតែមានបញ្ហា និងពេលវេលាពិបាកៗច្រើន។ ប៉ុន្តែមានតែមនុស្សដែលចូលចិត្ត និងតែងតែផ្តល់កម្លាំងចិត្ត និងគាំទ្រគ្នាប៉ុណ្ណោះទើបធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែស្និទ្ធស្នាលជាប់រហូត។ អ្នកអាចគាំទ្របានរឿងគ្រប់យ៉ាងទាំង មុខរបរ ការងារ ឬបញ្ហាលុយកាក់ជាដើម។
មិត្តភក្តិរបស់គូស្នេហ៍គឺជាមិត្តភក្តិអ្នកដែរ
ការសិក្សាថ្មីបានបង្ហាញថា បើសិនជាគូរស្នេហ៍របស់អ្នកមានផាសុខភាពល្អជាមួយមិត្តភក្តិអ្នក វានឹងជួយបង្កើនទំនាក់ទំនងកាន់តែខ្លាំងជាងមុន។ ដៃគូរទាំងសងខាងគួរតែចំណាយពេល និងរីករាយជាមួយមិត្តភក្តិរបស់ដៃគូររបស់ខ្លួនឲ្យបានច្រើនផង។
ថើបគ្នាច្រើន
ការថើប គឺជាកត្តាដែលសំខាន់បំផុតមួយសម្រាប់ទំនាក់ទំនងស្នេហាដ៏រ៉ូម៉ែនទិច។ កាលណាពេលវេលាកន្លងផុតទៅកាន់តែយូរ សារៈសំខាន់នៃការថើបនឹងលូតលាស់ឡើងយ៉ាងគួរឲ្យកត់សម្គាល់។ ការថើបតែមួយមុខអាចបង្ហាញអំពីអត្ថន័យជាច្រើន។ អ្នកស្រាវជ្រាវបានរកឃើញថា កាលណាអ្នកថើបកាន់តែច្រើន ភាពរីករាយដែលអ្នកទទួលបានពីស្នេហានេះក៏កាន់តែច្រើនដែរ។
ធ្វើឲ្យសើចទៅវិញទៅមក
នៅពេលអ្នករីករាយនឹងទំនាក់ទំនងស្នេហានេះ អ្នកគួរតែបង្កើតជាការសើចដល់ទំនាក់ទំនងនេះផង ព្រោះវានឹងជួយបង្កើនភាពស្និទ្ធស្នាល ហើយក៏ធ្វើឲ្យស្នេហាកាន់តែរីករាយជាមួយគ្នា។ ការសើចនឹងជួយបន្ធូរភាពតានតឹង បាក់ទឹកចិត្ត ថប់អារម្មណ៍ និងបញ្ហាផ្សេងៗទៀតបាន។
គោរពគ្នាទៅវិញទៅមក
សម្រាប់ទំនាក់ទំនងដែលមានភាពយូរអង្វែង ដៃគូត្រូវតែមានការចេះគោរពគ្នាទៅវិញទៅមក ជាពិសេសទំនាក់ទំនងស្នេហាតែម្តង។ ពួកគេត្រូវតែចេះឲ្យតម្លៃគំនិតគ្នា ការងារ និងការផ្តល់យោបល់ជាដើម។ ដោយគ្មានការគោរពទេ ទំនាក់ទំនងស្នេហានឹងរងការឈឺចាប់ ព្រមទាំងពិបាករស់នៅជាមួយគ្នាណាស់៕