១. អាហារឆ្អិនស្រាប់ ឬអាហារកំប៉ុង
ពេលអ្នកលើសសម្ពាធឈាម អ្នកគួរតែតមរបបអាហារ ដែលមានផ្ទុកជាតិសូដ្យូមខ្ពស់ ដូចជា អាហារកំប៉ុង អាហារចម្អិនស្រាប់ និងអាហារលឿនៗជាដើម។

២. ជាតិអាល់កុល
ដាច់ខាត អ្នកត្រូវចៀសវាងអាហារបែបនេះ ពីព្រោះជាតិអាល់កុលនឹងរំខាន ឬធ្វើឲ្យខូចខាត ជញ្ជាំងសរសៃឈាម ដែលជាហេតុធ្វើឲ្យសម្ពាធឈាមកាន់តែឡើងខ្ពស់។
៣. អំបិល
អំបិល ជាសត្រូវទីមួយ នៃជំងឺលើសសម្ពាធឈាម ដូច្នេះ អ្នកត្រូវកាត់បន្ថយ ឬហាមញ៉ាំប្រៃ ពីព្រោះ វាអាចទៅបំផ្លាញសរសៃឈាម និងធ្វើឲ្យសម្ពាធឈាម ឡើងកាន់តែខ្ពស់។
៤. សាច់ក្រហម
សាច់ក្រហម អាចមានជាតិខ្លាញ់ ដែលវានឹងទៅរំខាន ឬរាំងស្ទះនៅក្នុងសរសៃឈាម ហើយធ្វើឲ្យឈាម រត់មិនសូវស្រួល។
៥. អាហារសមុទ្រ
អាហារសមុទ្រ មានជាតិសូដ្យូមច្រើនណាស់ ដូចជា បង្គារ ក្តាម ត្រី និងអយស្ទ័រសមុទ្រជាដើម៕