មនុស្សយើងត្រូវការជាតិប្រូតេអ៊ីន ដើម្បីបង្កើតជាសាច់ដុំ និងជួយរាងកាយ ដើម្បីបង្កើតកម្លាំង និងជួសជុលនូវរាល់អ្វីដែលខូចខាតបាន ។ យ៉ាងណាមិញ បើសិនជាអ្នកមិនញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីនគ្រប់គ្រាន់តែ អ្នកអាចនឹងមានផលវិបាកច្រើនណាស់ ។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុងតែខ្វះជាតិប្រូតេអ៊ីនក្នុងខ្លួនហើយ។
ឃ្លានអាហារ
ការដែលមានអារម្មណ៍ឃ្លានអាហារជាប់ និងត្រូវការញ៉ាំអាហារសម្រន់នៅចន្លោះម៉ោងបាយអាចជាលទ្ធផលនៃរបបអាហារមានជាតិកាបូអ៊ីដ្រាតខ្ពស់ និងជាតិប្រូតេអ៊ីនទាប។
របួសក្រជា
អ្នកត្រូវការប្រូតេអ៊ីនច្រើនដើម្បីជួយឲ្យស្បែកដែលមានរបួសឆាប់ជា និងបង្កើតបានជាជាលិកាថ្មីៗឡើងវិញ។ ដូច្នេះបើសិនជាអ្នកជួបបញ្ហាដាច់ដោចស្បែក និងត្រូវការពេលយូរដើម្បីរបួសនោះជា មានន័យថា របបអាហារអ្នកប្រហែលជាកង្វះជាតិប្រូតេអ៊ីនហើយ។
របកស្បែក និងសរសៃសក់ស្តើង
ការដែលរបកស្បែក និងក្រចក ព្រមទាំងសក់ជ្រុះ និងស្តើងៗទៅ គឺជាអាការៈដំបូងមួយដែលបញ្ជាក់ថា អ្នកកំពុងតែខ្វះជាតិប្រូតេអ៊ីនក្នុងរបបអាហារហើយ។ឈឺសន្លាក់ និងសាច់ដុំ
ការខ្សោយសាច់ដុំ និងឈឺសន្លាក់អាចជាសញ្ញាមួយដែលបញ្ជាក់ថា រាងកាយអ្នកមិនអាចទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ឡើយ។ ដូច្នេះ បើសិនជាអ្នកចេះតែញ៉ាំអាហារកៃច្នៃច្រើន នោះវាពិតជាមិនល្អឡើយ។
ហើម
ប្រូតេអ៊ីនដើរតួជាផ្នែកមួយសំខាន់ណាស់ក្នុងការថែរក្សាជាតិទឹកកុំឲ្យចាលក្នុងជាលិកា ជាពិសេសតំបន់កែងជើង និងប្រអប់ជើងតែម្តង។ ដូច្នេះ ការហើមនៅតំបន់ទាំងនេះអាចជាសញ្ញាមួយនៃការកង្វះជាតិប្រូតេអ៊ីនហើយ។
ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ការដែលឧស្សាហ៍ឈឺជាញឹកញាប់មានន័យថា ប្រព័ន្ធភាពស៊ាំកំពុងតែចុះខ្សោយហើយ។ ចំពោះកោសិកាប្រព័ន្ធភាពស៊ាំវិញគឺត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីនដែរ ដូច្នេះបើសិនជាប្រព័ន្ធភាពស៊ាំខ្សោយ មានន័យថា អ្នកជាមនុស្សកង្វះជាតិប្រូតេអ៊ីនក្នុងខ្លួនហើយ៕