ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថន័យរបស់ពាក្យសម្តី៤ម៉ាត់របស់បុរសដែលនិយាយចេញមកបង្កប់អត្ថន័យមិនធម្មតា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលបុរសនិយាយថា អ្នកស្អាតស្រាប់ហើយ ពេលចេញក្រៅមិនចាំបាច់តែងខ្លួនទេ។ ពាក្យសម្តីមួយនេះ អ្នកអាចស្តាប់បាន ប៉ុន្តែកុំជឿឲ្យសោះ ព្រោះគ្មានមនុស្សប្រុសណាហ៊ានអាប់អោនកិត្តិយសរបស់ខ្លួនដោយនាំស្រីចាស់តាមខ្លួនឡើយ។ ដូចនេះ អ្នកគួរតែចេះតែងខ្លួនឲ្យស្អាត ទើបអាចចាប់ចិត្តគេជាប់។
- នៅពេលដែលបុរសនិយាយថាគេមិនប្រកាន់ថាអ្នកធាត់ទេ ដោយអ្នកអាចធាត់បាន ព្រោះកាន់តែធាត់កាន់តែគួរឲ្យស្រឡាញ់។ ពាក្យមួយម៉ាត់នេះក៏មិនអាចជឿបានដែរ ព្រោះគ្មានបុរសណាទៅស្រឡាញ់នារីធាត់បានយូរឡើយ។ ដូចនេះ អ្នកគួរតែរក្សា និងការពាររាងរបស់អ្នកឲ្យបានល្អ។
- នៅពេលដែលមនុស្សប្រុសនិយាយថាទុកឲ្យគេចេញលុយបានហើយ អ្នកមិនចាំបាច់ចេញទេ។ ពាក្យនេះពិរោះស្តាប់ ប៉ុន្តែពេលដែលអ្នកចាយលុយគេច្រើន គេនឹងមិនពេញចិត្តឡើយ។ ដូចនេះ អ្នកគួរតែចាយលុយខ្លួនឯងខ្លះ ទើបអាចរក្សាកិត្តិយសរបស់អ្នកបានយូរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)