ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបគេងដែលធ្វើឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកគេងផ្ងារ នឹងអាចធ្វើឲ្យស្បូនរីកធំ ហើយសង្កត់ត្រូវសរសៃ ដោយធ្វើឲ្យឈាមមិនអាចផ្គ់តផ្គង់ទៅស្បូនបានគ្រប់គ្រាន់ឡើយ។ ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃមិនអាចលូតលាស់បានល្អទេ។ ដូចនេះ អ្នកម្តាយគួរតែគេងបែរមកចំហៀងខាងឆ្វេងវិ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ អ្នកក៏អាចគេងបែរមកចំហៀងខាងស្តាំផងដែរ ព្រោះក្នុងរយៈពេលមួយយប់ មិនអាចគេងបែរមកតែមួយចំហៀងនោះទេ។ អ្នកម្តាយដែលជិតគ្រប់ខែ គួរតែប្រើវិធីនេះដើម្បីគេង ទើបអាចរក្សាសុខភាពកូនក្នុងផ្ទៃបានល្អ និងលូតលាស់បានល្អ៕