ប្រសិនជាអ្នកម្តាយកើតមានអាការៈទាំងនេះក្នុងពេលមានផ្ទៃពោះ មានន័យថាកូនក្នុងផ្ទៃកំពុងតែឃ្លាន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកម្តាយមានអារម្មណ៍ថាឃ្លានខ្លាំង នោះមានន័យថា អាហារដែលក្នុងក្រពះរបស់អ្នករំលាយអស់ហើយ។ ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃមិនអាចស្រូបយកសារធាតុចិញ្ចឹមបានទៀតទេ។ ដូចនេះ អ្នកម្តាយគួរតែរកអាហារពិសារ ទើបកូនក្នុងផ្ទៃអាចទទួលបានសារធាតុចិញ្ចឹមពីអ្នកម្តាយបានគ្រប់គ្រាន់។
- នៅពេលដែលកូនក្នុងផ្ទៃស្រាប់តែមិនកម្រើកដូចពីមុន មានន័យថាកូនក្នុងផ្ទៃកំពុងតែឃ្លាន ទើបគ្មានកម្លាំងក្នុងការធ្វើសកម្មភាពក្នុងពោះរបស់អ្នកម្តាយ។ ដូចនេះ អ្នកម្តាយគួរតែបរិភោគអាហារទើបកូនអាចលូតលាស់បានល្អ។
- ប្រសិនជាក្នុងពេលយប់ កូនកម្រើកខុសពីធម្មតា ក៏ជាសញ្ញាប្រាប់អ្នកម្តាយថាកូនកំពុងតែឃ្លានដែរ។ ដូចនេះ អ្នកម្តាយអាចបរិភោគអាហារសម្រន់ខ្លះដើម្បីសុខភាពកូនក្នុងផ្ទៃ៕