ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគុណវិបត្តិក្នុងការបរិភោគបាយដំណើបច្រើន។ តើមានអ្វីខ្លះទៅ?
- មនុស្សចាស់នៅពេលដែលពិសារបាយដំណើបច្រើន នឹងធ្វើឲ្យពិបាករំលាយអាហារខ្លាំងណាស់ ព្រោះក្រពះពោះវៀនរបស់អ្នកមានលក្ខណៈស្តើង។ ដូចនេះ អ្នកមិនគួរគិតថាបាយដំណើបអាចការពារសុខភាពក្រពះហើយញ៉ាំច្រើនឡើយ ទើបមិនធ្វើឲ្យក្រពះអ្នកកាន់តែទ្រុឌទ្រោម។
- នៅពេលដែលមនុស្សចាស់ពិសារបាយដំណើបច្រើន នឹងអាចធ្វើឲ្យជាតិស្ករឡើងដោយមិនដឹងខ្លួន។ ជាពិសេស អ្នកដែលកើតជំងឺទឹកនោមផ្អែម ក្រោយញ៉ាំបាយដំណើបរួច ជាតិស្ករនឹងឡើងកាន់តែលឿន។ ដូចនេះ អ្នកមិនគួរឲ្យមនុស្សចាស់ក្នុងផ្ទះពិសារបាយដំណើបច្រើននោះឡើយ ទើបមិនបំផ្លាញក្រពះ និងពោះវៀន៕