កំហឹង គឺជាអារម្មណ៍មួយពីធម្មជាតិ ហើយជួនកាលមានប្រយោជន៍ដែលឆ្លុះបញ្ចាំងពីស្ថានភាពខាងក្នុងចិត្តរបស់យើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កំហឹងក៏អាចជាកំលាំងជំរុញដ៏អស្ចារ្យមួយដើម្បីជួយយើងឲ្យចាប់ផ្តើមធ្វើរឿងល្អៗផងដែរ។ ភាគច្រើនជាញឹកញាប់កំហឹងមិនអាចគ្រប់គ្រងបាន គឺជាមូលហេតុនៃភាពតានតឹង រួមទាំងបញ្ហានៅក្នុងទំនាក់ទំនងជាមួយមិត្តរួមការងារ, សាច់ញាតិ, មិត្តភក្តិ, ពិភពខាងក្រៅ និងសូម្បីតែខ្លួនអ្នកផ្ទាល់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីងាយៗមួយចំនួនដែលជួយអ្នកក្នុងការគ្រប់គ្រងនូវកំហឹងរបស់ខ្លួនឯង ៖
១. សរសេរនូវមូលហេតុដែលអ្នកខឹង ឬសរសេរអ្វីតាមរយៈកំហឹងដាក់លើក្រដាស ហើយបំផ្លាញវាចោល។
២. ទទួលយកទម្រង់នៃការស្រឡាញ់ និងលួងលោមខ្លះ ដែលអាចជាការអោបជាដើម។
៣. ទំពារស្ករកៅស៊ូ។
៤. ដើរ រត់ ឬធ្វើលំហាត់ប្រាណរាងកាយសម្រាប់រយៈពេលប្រហែលជា ២០នាទី។ សកម្មភាពទាំងនេះនឹងជួយដល់ខួរក្បាលបង្កើតនូវអ័រម៉ូន endorphins ដែលត្រូវស្គាល់ថាជា អ័រម៉ូនសុភមង្គល ឬអ័រម៉ូនរីករាយ។
៥. ច្រៀងនូវចម្រៀងដែលអ្នកចូលចិត្ត ៖ ការច្រៀង គឺជាវិធីដ៏អស្ចារ្យមួយដើម្បីកាត់បន្ថយនូវកំហឹង ក៏ដូចជាភាពស្ត្រេសតានតឹង។ នៅពេលមានអារម្មណ៍មិនល្អ ឬខឹងចូរស្ដាប់ចម្រៀងដែលអ្នកចូលចិត្ត ហើយច្រៀងតាមឲ្យខ្លាំងៗ។
៦. ទទួលទានអាហារស្រួយៗ ឬអាហារដែលទំពារទៅលឺគ្រួបៗ។
៧. ផ្លុំមេដៃ ៖ ប្រសិនបើអ្នកមានអារម្មណ៍ថា បេះដូងលោតញាប់ព្រោះកំហឹងនោះ ចូរសាកល្បងផ្លុំខ្យល់លើមេដៃ។ វាហាក់ដូចជាមិនគួរនឹងឲ្យជឿបន្តិច ប៉ុន្តែមេដៃរបស់អ្នក គឺមានជីពចររបស់វា ហើយប្រសិនបើផ្លុំខ្យល់លើវានោះអ្នកអាចធ្វើឲ្យជីពចររបស់អ្នកស្ងប់កាត់បន្ថយអត្រានៃចង្វាក់បេះដូងបាន។
៨. ធ្វើការងារផ្ទះ។
៩. ឈរជិតរុក្ខជាតិ ៖ គ្រាន់តែឈើនៅជិតរុក្ខជាតិប្រហែលជា ១០ នាទី គឺនឹងជួយបំពេញអុកស៊ីហ្សែនដែលត្រូវការចាំបាច់គ្រប់គ្រាន់ក្នុងខួរក្បាល។ នៅក្បែររុក្ខជាតិពណ៌បៃតងជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង, គិតកាន់តែច្បាស់ជាងមុន ហើយអាចកម្ចាត់កំហឹងចេញពីខ្លួនបាន។ លើសពីនេះទៅទៀត ការស្រូបក្លិនផ្កាម្លិះ ឬឡាវ៉ែនដឺ គឺជាវិធីដ៏ល្អដើម្បីកាត់បន្ថយអាការៈថប់បារម្ភ ហើយគេងបានលក់ស្រួល៕