ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនំចំណីដែលអ្នកម្តាយមិនគួរឲ្យកូនញ៉ាំ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរឲ្យកូនផឹកភេសជ្ជៈផ្អែមៗច្រើននោះឡើយ ព្រោះវាអាចធ្វើឲ្យធ្មេញកូនត្រូវដង្កូវស៊ី ថែមទាំងធ្វើឲ្យឆ្អឹងកូនលូតលាស់មិនបានល្អឡើយ។ ជាពិសេស កូននឹងងាយប្រឈមនឹងជំងឺទឹកនោមផ្អែម ព្រមទាំងមានខួរក្បាលដែលខ្សោយផងដែរ។
- Hotdog អ្នកម្តាយមិនគួរឲ្យកូនបរិភោគច្រើននោះទេ ព្រោះវាអាចធ្វើឲ្យកូនងាយប្រឈមនឹងជំងឺមហារីកខ្លាំងណាស់។ ជាពិសេស វាក៏អាចធ្វើឲ្យប្រាជ្ញារបស់កូនខ្សោយទៅៗផងដែរ។
- អ្នកមិនគួរឲ្យកូនញ៉ាំនំបុ័ង និងនំខេកដែលមានថ្ងៃផុតកំណត់យូរនោះទេ ព្រោះវាអាចធ្វើឲ្យការចងចាំរបស់កូនធ្លាក់ចុះ ថែមទាំងអាចធ្វើឲ្យកូនងាយធាត់ខ្លាំងណាស់។ ដូចនេះ បើកូនចង់បរិភោគ អ្នកអាចទិញពីហាងនំបុ័ង ឬនំខេកដែលគេធ្វើភ្លាមៗ ទើបល្អចំពោះសុខភាពកូន។
- នំកញ្ចប់ ដូចជានំដំឡូង និងនំផ្សេងៗទៀត ក៏អ្នកម្តាយមិនគួរឲ្យកូនញ៉ាំច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលមិនល្អសម្រាប់ខួរក្បាលកូនលូតលាស់ឡើយ។ នៅពេលដែលកូនបរិភោគកាន់តែច្រើន ខួរក្បាលកូននឹងកាន់តែខ្សោយ៕