យើងខ្ញុំជឿជាក់ថាអ្នកដែលមានក្បាលពោះតែងតែហាត់ប្រាណដើម្បីឱ្យស្រក ប៉ុន្តែបើអ្នកហាត់ហើយផ្គួបផ្សំជាមួយចំនីខាងក្រោមនេះ អ្នកនឹងស្រកបានលឿនជាមិនខានឡើយ។តើមានអ្វីខ្លះទៅ?
- អ្នកអាចយកតៅហ៊ូទៅកកឱ្យរឹង ហើយយកមកបរិភោគបាន ព្រោះនៅពេលដែលវាឆ្លងកាត់កន្លែងដែលកករួច វាមានសារធាតុជូរម៉្យាង ដែលអាចកាត់ជាតិខ្លាញ់ដែលមានក្នុងរាងកាយអ្នក ដូចនេះក្បាលពោះអ្នកនឹងចាប់ផ្តើមស្រកបណ្តើរៗ។
- សណ្តែកបណ្តុះពណ៌បៃតងក៏អាចជួយអ្នកឱ្យស្រកក្បាលពោះបានដែរ ព្រោះវាមានសារធាតុដែលជួយបន្ថយខ្លាញ់ដែលមានក្នុងសរសៃឈាមអ្នកបាន។
- ផ្លែល្ហុងក៏អាចជួយអ្នកដែរ ព្រោះវាអាចជួយរំលាយអាហារបានលឿនក្រោយពេលដែលអ្នកបរិភោគចំណីផ្សេងៗរួច ដូចនេះខ្លាញ់ទាំងឡាយនឹងមិននៅជាប់ក្បាលពោះអ្នកឡើយ។
- នៅក្នុងផ្លែម្នាស់ មានសារធាតុចិញ្ចឹមជាច្រើន រួមជាមួយវីតាមីនCដែលអាចជួយអ្នកបំបែកអាហារផ្សេងៗក្រោយពេលដែលអ្នកបរិភោគអាហារជាច្រើនរួច ដូចនេះអ្នកអាចពិសារវាបានក្រោយពេលបរិភោគអាហាររួច។
- ត្រសក់ក៏អាចជួយអ្នកឱ្យស្រកក្បាលពោះបានដែរ ព្រោះវាមានវីតាមីនC និងB៕