ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែប្រយ័ត្នក្នុងការប្រើថ្នាំពន្យារកំណើត៧២ម៉ោង។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកចង់ឲ្យថ្នាំមានប្រសិទ្ធភាព អ្នកគួរតែលេបថ្នាំមួយនេះក្នុងពេលដែលអ្នករួមភេទរួច៧២ម៉ោង មានន័យថា ក្នុងពេល៧២ម៉ោងនេះ អ្នកកាន់តែឆាប់លេប អត្រានៃការមានផ្ទៃពោះនឹងកាន់តែទាប ឬមិនមានតែម្តង។
- ចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺថ្លើម និងជំងឺក្រលៀន មិនគួរប្រើថ្នាំមួយនេះឡើយ។ ក្រៅពីនេះ នារីដែលមករដូវតិច ឬកំពុងបំបៅទឹកដោះដល់កូនក៏មិនគួរញ៉ាំថ្នាំមួយនេះដែរ។
- ក្នុងមួយខែអ្នកអាចប្រើថ្នាំនេះតែម្តងទេ ព្រោះបើអ្នកប្រើច្រើន នឹងធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងបញ្ហាខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើ ទើបមិនធ្វើឲ្យសុខភាពរបស់អ្នកទ្រុឌទ្រោម៕