ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើរបស់អ្នកម្តាយដែលអាចធ្វើឲ្យកូនក្នុងផ្ទៃងាយប្រឈមនឹងទងសុករុំកខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយដែលតែងតែយកដៃស្ទាបពោះគួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះនៅពេលដែលអ្នកស្ទាប កូនក្នុងផ្ទៃនឹងធ្វើចលនាតាមដៃរបស់អ្នក។ ជាហេតុដែលមិនប្រយ័ត្នអាចធ្វើឲ្យទងសុករុំកកូនដោយមិនដឹងខ្លួន។ ដូចនេះ អ្នកមិនគួរតែងតែស្ទាបពោះរបស់អ្នកនោះទេ។
- ម៉ាក់ៗមិនគួរគេងផ្ងារឡើងលើ ឬគេងផ្កាប់ចុះក្រោមនោះទេ ព្រោះវាអាចធ្វើឲ្យកូនក្នុងផ្ទៃខ្វះអុកស៊ីសែនពិបាកក្នុងការដកដង្ហើមខ្លាំងណាស់។ ជាពិសេស វាក៏អាចធ្វើឲ្យទងសុករុំកកូនបានផងដែរ។ ដូចនេះ អ្នកគួរតែគេងចំហៀងវិញ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់។
- អ្នកម្តាយមិនគួរតែងតែចូលគេងយប់ជ្រៅនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និងកូនក្នុងផ្ទៃខ្លាំងណាស់។ ជាពិសេស វាក៏អាចធ្វើឲ្យកូនក្នុងផ្ទៃប្រឈមនឹងបញ្ហាទងសុករុំកផងដែរ។ ដូចនេះ ម៉ាក់ៗគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ម៉ាក់ៗមិនគួរហាត់ប្រាណដោយប្រើចលនាខ្លាំងៗនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកកើតមុនខែ ឬរលូតកូនក៏មានដែរ។ ជាពិសេស កូននឹងងាយប្រឈមនឹងទងសុករុំកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែហាត់ប្រាណតាមធម្មតា មិនគួរប្រើកម្លាំងខ្លាំងលើសកំណត់នោះឡើយ៕