អ្នកខ្លះចូលចិត្តលាយទឹកឃ្មុំក្នុងកាហ្វេ និងតែ ឬប្រើវាជាទឹកជ្រលួកនំបុ័ង។ ប៉ុន្តែតើទឹកឃ្មុំនេះមានសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែរទេ? ចម្លើយយ៉ាងខ្លី គឺមានសុវត្ថិភាពទេ ប៉ុន្តែក៏ត្រូវការស្ថិតក្នុងស្ថានភាពណាជាច្រើនដែរ ។ អ្នកជំងឺទឹកនោមផ្អែមគួរតែគ្រប់គ្រងការញ៉ាំជាតិកាបូអ៊ីដ្រាត និងស្ករ។ រឿងនេះមិនមែនមានន័យថា ពួកគេគួរតែចៀសវាងការញ៉ាំផ្អែមទាំងអស់នោះទេ ។ ការញ៉ាំទឹកឃ្មុំក្នុងកម្រិតមធ្យម មិនត្រឹមតែមានសុវត្ថិភាពទេ តែវាក៏មានសមត្ថភាពប្រឆាំងការរលាក ដែលអាចបន្ថយផលវិបាករបស់ជំងឺទឹកនោមផ្អែមបានដែរ ។
តើទឹកឃ្មុំមានឥទ្ធិពលបែបណាចំពោះជាតិស្ករ?
ដោយសារតែទឹកឃ្មុំគឺជាជាតិផ្អែម និងកាបូអ៊ីដ្រាតធម្មជាតិ ដូច្នេះវាក៏មានឥទ្ធិពលលើជាតិស្ករក្នុងឈាមតាមលក្ខណធម្មជាតិដែរ។ ប៉ុន្តែនៅពេលប្រៀបធៀបជាមួយនឹងជាតិផ្អែមខាងក្រៅ ទឹកឃ្មុំគឺមានឥទ្ធិពលតិចជាងទៅវិញទេ។ តាមការសិក្សាបានឲ្យដឹងថា ទឹកឃ្មុំអាចធ្វើឲ្យកើនឡើងជាតិស្ករក្នុងឈាម ៣០នាទីក្រោយញ៉ាំរួច។ ប៉ុន្តែនៅរយៈពេល ២ម៉ោងក្រោយ ជាតិស្ករត្រូវបានចុះទាបវិញ។
តើទឹកឃ្មុំអាចបង្ការជំងឺទឹកនោមផ្អែមបានទេ?
ទោះបីជាទឹកឃ្មុំប្រហែលជាអាចបង្កើនចំនួនអាំងស៊ុយលីន និងជួយអ្នកជំងឺទឹកនោមផ្អែមគ្រប់គ្រងជាតិស្ករបានក៏ដោយ តែវាមិនមានសេចក្តីសន្និដ្ឋានពីការស្រាវជ្រាវណាមួយថា គាំទ្រដល់ទឹកឃ្មុំធ្វើជាកត្តាបង្កាជំងឺទឹកនោមផ្អែមទេ។ គេគ្រាន់តែរកឃើញថា ទឹកឃ្មុំអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាមបានប៉ុណ្ណោះ។ វាក៏ជួយបង្កើនចំនួន C-peptide ដែលជាសារធាតុបញ្ចេញក្នុងចរន្តឈាមក្នុងពេលរាងកាយផលិតអាំងស៊ុយលីន។ កាលណាចំនួនសារធាតុនេះធម្មតា មានន័យថា រាងកាយកំពុងតែផលិតអាំងស៊ុយលីនគ្រប់គ្រាន់។
ពេលខ្លួនកំពុងតែមានជំងឺទឹកនោមផ្អែម ហើយញ៉ាំទឹកឃ្មុំទៀត តើវាមានការប្រឈមមុខអ្វីដែរទេ?
ចូរចាំថាទឹកឃ្មុំផ្អែមជាងស្ករធម្មជាតិ។ បើសិនជាអ្នកប្រើទឹកឃ្មុំជំនួសស្ករធម្មតា អ្នកក៏ត្រូវការប្រើវាតិចដែរ។ ដោយសារតែទឹកឃ្មុំអាចមានឥទ្ធិពលទៅលើជាតិស្ករក្នុងឈាម ដូច្នេះចូរកុំញ៉ាំវា និងជាតិផ្ងែមផ្សេងៗសិនរហូតដល់អ្នកគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។ ទឹកឃ្មុំគួរតែញ៉ាំក្នុងកម្រិតមធ្យម។
បើសិនជាអ្នកគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ ហើយចង់ញ៉ាំទឹកឃ្មុំ ចូរជ្រើសរើសទឹកឃ្មុំដែលសុទ្ធ ឬសរីរាង្គ ព្រោះវាមានសុវត្ថិភាពជាងសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ប៉ុន្តែ ស្រ្តីមានផ្ទៃពោះ និងអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ មិនគួរណាញ៉ាំទឹកឃ្មុំទេ ព្រោះអាចនឹងងាយឈឺបាន។
តើមានប្រយោជន៍អ្វីទៀតទេនៅពេលញ៉ាំទឹកឃ្មុំក្នុងពេលមានជំងឺទឹកនោមផ្អែមបែបនេះ?
អត្ថប្រយោជន៍មួយនៃការញ៉ាំទឹកឃ្មុំគឺថា វាអាចបង្កើនចំនួនអាំងស៊ុយលីន និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ ការជំនួសស្ករធម្មតាមកញ៉ាំទឹកឃ្មុំវិញអាចជារឿងមានប្រយោជន៍ ដោយសារតែទឹកឃ្មុំជាប្រភពមួយនៃអង់ទីអុកស៊ីដង់ និងប្រឆាំងការរលាក។
របបអាហារសម្បូរអង់ទីអុកស៊ីដង់អាចពង្រឹងដល់របៀបដែលរាងកាយធ្វើការរំលាយជាតិស្ករបាន ហើយសមត្ថភាពប្រឆាំងការរលាកក្នុងទឹកឃ្មុំអាចបន្ថយផលវិបាកធំៗរបស់ជំងឺទឹកនោមផ្អែមថែមទៀតផង៕