មនុស្សភាគច្រើនគឺតែងតែធ្លាប់មានអាការៈជំងឺផ្តាសាយតិចតួចក្នុងជីវិត ហើយវាច្រើនតែកើតឡើងតែរយៈពេលមួយឬពីរសប្តាហ៍ប៉ុណ្ណោះ។ ដូច្នេះហើយ ការទៅជួបពេទ្យព្យាបាលអាចជារឿងមិនចាំបាច់ឡើយ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលប្រឈមនឹងផលវិបាកច្រើនរបស់ជំងឺនេះ វាអាចជារឿងគំរាមគំហែងដល់អាយុជីវិតបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈជំងឺភ្តាសាយអាចមានដូចជា៖
- ក្អក
- ឈឺបំពង់ក
- ហៀរសម្បោរ ឬតឹងច្រមុះ
- ឈឺសាច់ដុំ
- ឈឺក្បាល
- អស់កម្លាំង
- ក្តៅខ្លួន
- ក្អួត និងរាករូស (ច្រើនតែជាកូនក្មេង)
- គ្រុន
ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវហេតុផលមួយចំនួនដែលអ្នកគួរតែទៅជួបពេទ្យដើម្បីព្យាបាល
- ពិបាកដកដង្ហើម៖ ការដែលមានជំងឺផ្តាសាយមិនគួរណាប៉ះពាល់ដល់ការដកដង្ហើមទេ តែបើវាប៉ះពាល់ វាអាចជាអ្វីមួយធ្ងន់ធ្ងរជាងនេះដូចជា ជំងឺរលាកសួត ឬមានការបង្ករោគនៅសួតតែម្តង(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ឈឺចាប់ ឬតឹងទ្រុង ឬពោះ៖ វាជាអាការៈដែលអ្នកមិនគួរប្រងើយកន្តើយឡើយ។ ជំងឺផ្តាសាយអាចធ្វើឲ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលលើអ្នកជំងឺបេះដូងបាន។ ការឈឺទ្រូងគឺជាអាការៈមួយនៃជំងឺរលាកសួតដែរ។
- ក្អួតញឹក៖ ការក្អួតធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនដែលជាហេតុនាំឲ្យអ្នកមិនងាយមានភាពធូរស្បើយពីជំងឺផ្តាសាយឡើយ។ ការក្អួត ឬមិនអាចញ៉ាំទឹកបាន អាចជាអាការៈនៃការបង្ករោគនៅក្នុងឈាម ដែលជាផលវិបាកជំងឺផ្តាសាយដ៏ធញងន់ធ្ងរ ហើយអាចនឹងធ្វើឲ្យខ្សោយសរីរាង្គក្នុងខ្លួនច្រើនទៀតបើសិនជាមិនបានព្យាបាលទេ។
- មានផ្ទៃពោះ៖ បើសិនជាមានផ្ទៃពោះហើយមានជំងឺផ្តាសាយទៀត អ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺរលាកទងសួត ហើយកូនអាចសម្រាលមិនគ្រប់ខែ ឬកើតមិនគ្រប់ទម្ងន់ផង។ ករណីខ្លះ ជំងឺផ្តាសាយក៏ធ្វើឲ្យកូនស្លាប់ក្នុងផ្ទៃដែរ។ ស្រ្តីមានផ្ទៃពោះទាំងអស់គប្បីចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ។
- មានជំងឺហឺត៖ ដោយសារតែជំងឺហឺតច្រើនតែធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះអាការៈរបស់ជំងឺផ្តាសាយច្រើនតែធ្ងន់ធ្ងរ។
- មិនធូរស្បើយ ហើយកាន់តែធ្ងន់ធ្ងរជាងមុន៖ អាការៈជំងឺភ្តាសាយនឹងមិនកើតឡើងវិញឡើយក្រោយពីវាធូរស្រាលវិញហើយ។ តែអាការៈក្តៅខ្លួនខ្លាំង និងក្អកខ្លាំងរហូតដល់មានស្លេស្មបៃតង ឬលឿង គឺជាអាការៈរបស់ជំងឺរលាកសួត
- អ្នកស្ថិតក្នុងចំណោមមនុស្សដែលមានការប្រឈមខ្ពស់នឹងផលវិបាកជំងឺផ្តាសាយដូចជា៖
- ក្មេងអាយុក្រោម ៥ឆ្នាំ ជាពិសេសក្រោម ២ឆ្នាំ
- មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ
- ជាគ្រូពេទ្យថែទាំជំងឺ
- អ្នកជំងឺទឹកនោមផ្អែម មានជំងឺតម្រងនោម ឬថ្លើម និងជំងឺសួតរ៉ាំរ៉ៃ
- មានប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារតែជំងឺអេដស៍ ឬមហារីក
- ជាមនុស្សអាយុក្រោម ១៩ឆ្នាំដែលព្យាបាលដោយប្រើថ្នាំ Aspirin រយៈពេលយូរ
- ជាមនុស្សធាត់ ឬធាត់ជ្រុលដោយមានសន្ទស្សន៍ទម្ងន់ធៀបកម្ពស់ ចាប់ពី ៤០ឡើងទៅ៕