តើអ្វីទៅជាជំងឺរលាកថ្លើមប្រភេទ C?
វាគឺជាជំងឺថ្លើមមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើម C។ ខណៈពេលដែលមនុស្សមួយចំនួនអាចជាពីជំងឺនេះដោយខ្លួនឯង តែ៨០ភាគរយនៃអ្នកជំងឺនេះនឹងវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃដោយមិនមានការព្យាបាល។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺរលាកថ្លើម C កំពុងតែជាមូលហេតុនាំឲ្យវះកាត់ដូរថ្លើម ហើយក៏ធ្វើឲ្យកើតជំងឺមហារីកថ្លើមផងដែរ។
តើយើងអាចឆ្លងជំងឺរលាកថ្លើមប្រភេទ C ដូចម្តេចទៅ?
វីរុសរលាកថ្លើម C ឆ្លងនៅពេលឈាមរបស់អ្នកជំងឺនេះចូលទៅក្នុងរាងកាយរបស់មនុស្សម្នាក់ទៀត។ វាអាចកើតឡើងតាមរបៀបជាច្រើនដូចជា ការចាក់ម្ជុររួមគ្នា និងការបញ្ចូលឈាមដោយមិនបានពិនិត្យជាមុន។
ហេតុអ្វីបានជាត្រូវការធ្វើតេស្តរកមើលជំងឺរលាកថ្លើម C?
មនុស្សភាគច្រើនដែលមានជំងឺរលាកថ្លើមប្រភេទ C គឺមិនបានដឹងថា ពួកគេកំពុងតែមានជំងឺនេះឡើយ។ ដូច្នេះមធ្យោបាយតែមួយគត់ដើម្បីដឹងគឺធ្វើតេស្ត។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
តើមនុស្សបែបណាដែលប្រឈមខ្លាំងនឹងជំងឺរលាកថ្លើម C ជាងគេទៅ?
- ម្តាយអ្នកមានជំងឺនេះមុនពេលអ្នកកើត
- អ្នកធ្លាប់ចាក់ម្ជុររួមគ្នា
- អ្នកធ្លាប់លាងឈាមរ៉ាំរ៉ៃ
- មានជំងឺដូចជាអេដស៍ ឬថ្លើមរ៉ាំរ៉ៃ
- ធ្លាប់បញ្ចូលឈាមមុនឆ្នាំ ១៩៩២
- ធ្លាប់វះកាត់ប្តូរសរីរាង្គមុនឆ្នាំ ១៩៩២
- កើតចន្លោះឆ្នាំ ១៩៤៥ ទៅ ១៩៦៥
- អ្នកធ្វើការប៉ះពាល់នឹងឈាមច្រើន ឬរបួសដោយសារតែរបស់ស្រួចៗ ឬម្ជុរ
- រាងកាយចាក់សាកដោយឧបករណ៍មិនបានសម្លាប់មេរោគ
- រួមភេទដៃគូរច្រើនចាប់ពី ៥០ឡើងទៅ
- មានជំងឺថ្លើម ឬតេស្តថ្លើមឃើញខុសធម្មតា៕