ការរមួលក្រពើគឺជាអាការៈញឹកញ៉ាប់មួយនៃការមានផ្ទៃពោះ ហើយច្រើនតែកើតឡើងនៅពេលយប់ទៀត។ ជាធម្មតា ការរមួលក្រពើកើតឡើងតែរយៈពេលខ្លីទេ ប៉ុន្តែវាអាចជារឿងមិនផ្តល់ផាសុកភាពបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីវិធីបំបាត់ការឈឺចាប់ និងបន្ថយភាពញឹកញាប់នៃការរមួលក្រពើក្នុងពេលមានផ្ទៃពោះ៖
- ចូរធ្វើការពុតពែនស្មងជើងមុនពេលគេង។ ចូរប្រាកដថា មិនត្រូវសង្កត់ម្រាមជើងពេលកំពុងតែពុតពែនជើងទេ
- ចូរស្រដូកជើងឲ្យត្រង់ ហើយបត់ប្រអប់ជើងឡើងលើនៅពេលរមួលក្រពើ។ ការម៉ាស្សាតិចតួចនៅលើស្មងជើងអាចជួយបន្ធូរសាច់ដុំបាន
- ចូរប្រាកដថា អ្នកញ៉ាំទឹកបានគ្រប់គ្រាន់(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- អ្នកអាចហាត់ប្រាណតិចតួចបាន ប៉ុន្តែត្រូវពិគ្រោះជាមួយគ្រូពេទ្យសិន៕