ការរលាកខ្នែងពោះវៀនគឺជាការឈឺចាប់ខ្លាំងក្លាមួយទៅលើខ្នែងពោះវៀន។ វាអាចជាជំងឺដែលគំរាមគំហែងដល់អាយុជីវិតបានបើសិនជាមិនយកចិត្តទុកដាក់ និងបណ្តោយឲ្យខ្នែងពោះវៀននោះបែក។ ក្នុងសហរដ្ឋអាមេរិក មានប្រជាជនច្រើនជាង ៥ភាគរយដែរ កើតជំងឺនេះក្នុងជីវិត។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាអាចពិបាកនឹងការរលាកខ្នែងពោះវៀនពីការឈឺពោះធម្មតា និងទល់ខ្យល់ក្នុងពោះវៀនណាស់ ដូច្នេះហើយខ្ញុំសូមណែនាំអំពីអាការៈញឹកញ៉ាប់មួយចំនួនរបស់ជំងឺរលាកខ្នែងពោះវៀនដូចខាងក្រោមនេះ៖
- ការឈឺចាប់ចាប់ផ្តើមក្បែររន្ធផ្សិត និងចាក់ទៅផ្នែកខាងក្រោម និងខាងស្តាំនៃពោះ
- ការឈឺចាប់កាន់តែធ្ងន់ធ្ងរទៅៗលឿន(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ការឈឺចាប់កាន់តែធ្ងន់ទៅៗនៅពេលធ្វើចលនា ដកដង្ហើមជ្រៅ ក្អក ឬកណ្តាស
- ការឈឺចាប់កើតឡើងភ្លាមៗនិងធ្វើឲ្យភ្ញាក់ពេលគេង៕