ស្រ្តីដែលមានជំងឺទឹកនោមផ្អែមគួរតែមានការប្រុងប្រយ័ត្ន និងប្រាកដថា ទាំងម្តាយ និងកូនក្នុងផ្ទៃមានសុខភាពល្អពេញលេញ។ សម្រាប់ម្តាយដែលមានជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់របស់កូនបាន ដែលជាហេតុនាំឲ្យមានការខូចអវៈយវៈពេលកើត ឬរលូតកូនបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះកើតឡើងពិតប្រាកដជាពិសេសក្នុងប៉ុន្មានសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ យ៉ាងណាមិញស្រ្តីមានផ្ទៃពោះហើយមានជំងឺទឹកនោមផ្អែមទៀត គួរតែរស់នៅឲ្យមានសុខភាពល្អជាងមុនតាមរបៀបដូចខាងក្រោមនេះ៖
- ធ្វើយ៉ាងណាឲ្យកម្រិតជាតិស្ករក្នុងឈាមវិលមកធម្មតាសិនមុនពេល និងក្នុងពេលមានផ្ទៃពោះ
- មានទម្លាប់ពិនិត្យសុខភាពជាទៀងទាត់
- ចូរញ៉ាំអាហារផ្តល់សុខភាព
- ចូរហាត់ប្រាណជាទៀងទាត់ ជាពិសេសធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ
- ចូរប្រើថ្នាំជំងឺទឹកនោមផ្អែមទៅតាមការណែនាំរបស់គ្រូពេទ្យ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ឈប់ជក់បារី
- ចូរលេបថ្នាំ Folic Acid និងថ្នាំវីតាមីនចម្រុះដែលទទួលស្គាល់ពីគ្រូពេទ្យ៕