ប្រសិនជាអ្នកពិសារផ្លែឪឡឹកនេះមិនអស់ អ្នកមិនគួរទុកក្នុងទូរទឹកកកនោះទេ ដោយអ្នកអាចទុកតាមរបៀបខាងក្រោមនេះបាន នោះមិនងាយខូចឡើយ។ តើមានវិធីធ្វើបែបណាទៅ?
ដំបូងអ្នកអាចរៀបចំថង់ប្លាស្ទិច និងចានធំមួយ។ បន្ទាប់មក អ្នកអាចយកថង់ប្លាស្ទិចសម្រាប់រុំអាហារនោះមករុំលើឪឡឹកដែលអ្នកពិសារសល់នោះ ហើយយកឈើចាក់ធ្មេញមកចាក់ពីលើថង់នោះឲ្យមានប្រហោងខ្លះ។ បន្ទាប់មកទៀត អ្នកអាចយកចានធំមួយដែលមានទំហំធំជាងឪឡឹកនេះ ហើយចាក់ទឹកចូលទៅក្នុងចាននោះ។ ក្រោយពេលដែលអ្នកចាក់ទឹកចូលរួច អ្នកអាចដាក់ឪឡឹកដែលអ្នករុំហើយនោះចូលទៅក្នុងចាន ប៉ុន្តែទឹកក្នុងចានមិនគួរឲ្យលេចឪឡឹកទេ ទើបមិនធ្វើឲ្យឪឡឹកនោះចូលទឹក។ នៅពេលដែលអ្នកទុកឪឡឹកសល់បែបនេះ នោះវានឹងមិនងាយខូចឡើយ ថែមទាំងមិនផ្លាស់ប្តូររសជាតិទៀតផង។ ដូចនេះ អ្នកអាចសាកល្បងអនុវត្តតាមវិធីទាំងឡាយខាងលើនេះបាន ដើម្បីរក្សានូវរសជាតិរបស់ផ្លែឈើមួយនេះ៕