ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យអ្នកឆាប់ចាស់មុនអាយុខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែមានអារម្មណ៍មិននឹងនរ ដោយជួនកាលសប្បាយចិត្ត ជួនកាលពិបាកចិត្ត នឹងធ្វើឲ្យស្បែកអ្នកឆាប់ជ្រួញមុនអាយុខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយជានិច្ច ទើបមើលទៅក្មេងទៅៗ។
- នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យស្បែកអ្នកប្រែជាស្រអាប់ រង្វង់ភ្នែកប្រែជាខ្មៅ ស្នាមជ្រួញនឹងកើតពេញមុខ ព្រមទាំងប្រព័ន្ធការពាររាងកាយក៏ធ្លាក់ចុះផងដែរ។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលប់ ទើបសម្រស់ និងសុខភាពមិនប្រឈមនឹងគ្រោះថ្នាក់។
- នៅពេលដែលអ្នកគិតតែអង្គុយ មិនដើរ មិនធ្វើចលនា មិនហាត់ប្រាណ នោះឈាមអ្នកនឹងដើរមិនស្រួលឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកឆាប់ចាស់មុនអាយុដោយមិនដឹងខ្លួនតែម្តង។
- នៅពេលដែលអ្នកតែងតែហាលថ្ងៃ នឹងធ្វើឲ្យស្បែកខ្មៅស្រអាប់ គ្រើម គ្មានពន្លឺ ព្រមទាំងកើតស្នាមជ្រួញផងដែរ។ ជាពិសេស បើធ្ងន់ធ្ងរអាចកើតមហារីកស្បែកទៀតផង។ ដូចនេះ ប្រសិនជាអ្នកចង់ការពារស្បែកឲ្យក្មេងជាងវ័យ គួរតែចេះប្រើឡេការពារកម្តៅថ្ងៃឲ្យបានល្អ៕