ការមានក្តីគូស្នេហ៍ដែលមានក្តីសុខ វាជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ។ ប្រាកដណាស់គ្មាននរណាម្នាក់ចង់ឈ្លោះប្រកែកគ្នា ឬស្អប់ជីវិញគូនោះទេ ។ ប្រសិនបើអ្នកចង់ឲ្យជីវិតគូមានក្តីសុខ យ៉ាងហោចណាស់អ្នកគួរតែធ្វើ ឬមានទម្លាប់សាមញ្ញចំនួន ៤ ដែលនឹងធ្វើឲ្យជីវិតគូរបស់អ្នកមាន ក្តីសុខដូចខាងក្រោម៖
១. និយាយគ្នាគ្រប់ពេល
ភាពស្ងៀមស្ងាត់មិនមែនជាដំណោះស្រាយចំពោះបញ្ហានោះទេ លទ្ធផលនៃការស្ទង់មតិឃើញថា គូស្នេហ៍ដែលមានក្តីសុខនិងពេញចិត្តនឹងជីវិតគូតែងមាននិស្ស័យដូចគ្នាគឺជជែកគ្នាជានិច្ច មានអ្វីក៏ប្រាប់គ្នា ការជជែកគ្នាគឺល្អដល់សុខភាពផ្លូវចិត្តរបស់ភាគីទាំងពីរ ជួយជំរុញ មើលឃើញអនាគត រួមទាំងអាចដោះ ស្រាយបញ្ហាដែលកើតឡើងបានយ៉ាងល្អផងដែរ។
២. សើចជាមួយគ្នា
ជាការពិតការសើចជួយឲ្យរាងកាយ និងខួរក្បាលបញ្ចេញអរម៉ូន Endorphine ឬសារធាតុនៃ ក្តីសុខចេញមក។ Doris Bazzini បានសិក្សាផលពីការសើចនៅក្នុងទំនាក់ទំនងថាវាមានអ្វីពិសេសទេ ការសិក្សាបានបង្ហាញថាគូស្នេហ៍ដែលសើចជាមួយគ្នា មានហេតុការណ៍ក្នុងអតីតកាលរួមគ្នា និងមាននិន្នាការ ដែលពេញចិត្តនឹងទំនាក់ទំនងខ្លាំងឡើង និងមានអារម្មណ៍ពេញចិត្តជាមួយ គូស្នេហ៍ខ្លួនឯងកាន់តែខ្លាំងឡើងផងដែរ។
៣. ផ្តល់ភាពសំខាន់ជានិច្ច
កុំភ្លេចអារម្មណ៍នៃថ្ងៃដំបូង ដែលយើងស្គាល់គ្នា ហេតុអ្វីបានជាយើងលង់ស្នេហ៍មនុស្សម្នាក់នេះ? ហេតុអ្វីបានជាយើងជ្រើសរើសមនុស្សម្នាក់នេះ? តើយើងនៅតែទុកចិត្តគ្នាឬទេ? ទម្លាប់ដែលត្រូវធ្វើគឺ កុំភ្លេចអារម្មណ៍បែបនេះ ហេតុអ្វីបានជាមិនភ្លេចអារម្មណ៍ ព្រោះបើយើងមិនភ្លេចវា នឹងជួយ យើងឲ្យឃើញពីភាពសំខាន់នៃគូស្នេហ៍ជានិច្ច ហើយក៏តាមមកដោយភាពទំនាក់ទំនងយូរអង្វែងឡើង។
៤. សប្បាយចិត្ត
មនុស្សជាច្រើនប្រហែលជាធ្លាប់លឮពាក្យនេះ ស្បែកជើងគូចាស់ មិនបានមើលតែខាងក្រៅ ប៉ុន្តែសប្បាយចិត្តពេលលើកយកមកពាក់ ហើយស្បែកជើងគូនេះក៏ធ្វើឲ្យយើងមានទំនុកចិត្តនៃគ្រប់ជំហ៊ាន។ ក្នុងការប្រើជីវិតគូគឺដូចជាស្បែកជើងចាស់មួយគូ ត្រូវបង្កើតទំលាប់ដែលភាគីទាំងពីរមានអារម្មណ៍សប្បាយចិត្តរវាងគ្នានិងគ្នា។ កុំព្យាយាមផ្លាស់ប្តូរច្រើនពេក ធ្វើខ្លួនជាខ្លួនឯង ងាយស្រួលបំផុតគឺទុកចិត្តគ្នា ៕