ប្រសិនជាអ្នកស្ថិតក្នុងស្ថានភាពទាំងឡាយខាងក្រោមនេះ អ្នកគួរតែបញ្ឈប់ការបំបៅទឹកដោះដល់កូន ។ តើមានអ្វីខ្លះទៅ
- នៅពេលដែលអ្នកកើតមានជំងឺឆ្លង អ្នកគួរតែបញ្ឈប់ការបំបៅទឹកដោះអ្នកដល់កូន ព្រោះបើអ្នកបន្តឲ្យកូនបៅទឹកដោះ នោះកូននឹងអាចឆ្លងជំងឺពីអ្នកបាន។ ជំងឺឆ្លងនៅទីនេះ សំដៅដល់ ជំងឺរលាកថ្លើម ឬជំងឺរបេងជាដើម។
- នៅពេលដែលអ្នកកើតមានអាការៈផ្តាសាយ ក្តៅខ្លួន ហើយអ្នកញ៉ាំថ្នាំ អ្នកមិនគួរឲ្យកូនបៅទឹកដោះអ្នកឡើយ ព្រោះថ្នាំទាំងនោះអាចធ្វើឲ្យសុខភាពកូនទ្រុឌទ្រោមក្រោយពេលដែលគេបៅទឹកដោះអ្នក។ ដូចនេះ អ្នកគួរតែរងចាំដល់អ្នកជាសះស្បើយ ទើបអាចបន្តបំបៅកូនបាន។
- ប្រសិនជាអ្នកមានជំងឺបេះដូង ជំងឺក្រលៀន ឬជំងឺទឹកនោមផ្អែម អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងឲ្យកូនបៅទឹកដោះអ្នក ព្រោះបើអ្នកមិនប្រយ័ត្ន អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន និងអ្នកជាខ្លាំង។
- អ្នកគួរតែឃ្លាតឲ្យឆ្ងាយពីកន្លែងដែលមានជាតិពុល ព្រោះបើអ្នករស់នៅកន្លែងដែលពោរពេញទៅដោយផ្សែងពុល នោះក្រោយពេលដែលកូនបៅទឹកដោះអ្នករួច សុខភាពកូននឹងងាយកើតមានបញ្ហាខ្លាំងណាស់។
- ក្រោយពេលដែលអ្នកហាត់ប្រាណហើយភ្លាម អ្នកមិនគួរឲ្យកូនបៅទឹកដោះអ្នកភ្លាមនោះទេ ព្រោះទឹកដោះអ្នកអាចមានក្លិនជូរបាន។ ដូចនេះ អ្នកគួរតែឲ្យកូនបៅក្រោយពេលដែលអ្នកសម្រាករួចក្រោយពេលហាត់ប្រាណ ទើបមិនប៉ះពាល់ដល់សុខភាពកូន៕