ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកគួរតែពិសា ដើម្បីជួយអ្នកមិនឲ្យកើតមហារីកសុដន់ ។ តើមានអ្វីខ្លះទៅ?
- អ្នកអាចបរិភោគផ្លែប៉ោមឬទំពាំងបាយជូរដែលមានសំបកពណ៌ក្រហម ឬក៏ផ្លែឈើនិងបន្លែដែលមានសំបកពណ៌ក្រហម ព្រោះវាអាចការពារជំងឺនេះបាន។
- អ្នកអាចពិសារក្រូចឱ្យបានច្រើន ព្រោះវាមានវិតាមីនC ដែលអាចឱ្យអ្នកចៀសផុតពីជំងឺមហារីកជាច្រើនដូចជា ក្រពះ បំពង់ក និងសុដន់ជាដើម។
- ផ្លែគីវីគឺល្អជាងគេបំផុតដែលអាចឱ្យអ្នកចៀសផុតពីជំងឺនេះបាន។
- ផ្លែស្វាយក៏ជាផ្លែឈើដែលល្អដែរ ព្រោះវាមានសារធាតុម៉្យាងដែលមិនឱ្យកោសិកាមហារីករីកដុះដាលក្នុងរាងកាយអ្នកបាន។ ដូចនេះ អ្នកអាចពិសារផ្លែឈើទាំងនេះបាន ដើម្បីសុខភាពសុដន់របស់អ្នក៕