ជំងឺមហារីកដោះនៅលើបុរស គឺជាជំងឺមហារីកដែលកើតឡើងនៅលើជាលិកាដោះបុរស ។ ទោះបីជាជំងឺមហារីកសុដន់ត្រូវបានគេគិតភាគច្រើនជាជំងឺរបស់ស្ត្រីតែមហារីកដោះលើបុរសក៏អាចកើតមានផងដែរ។
ជំងឺមហារីកដោះចំពោះបុរស គឺច្រើនកើតលើបុរសដែលមានវ័យចំណាស់ បើទោះបីជាជំងឺមហារីកដោះលើបុរសអាចកើតឡើងនៅគ្រប់អាយុទាំងអស់ក៏ដោយ។
បុរសដែលបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកដោះក្នុងនៅដំណាក់កាលដំបូង គឺជាឱកាសដ៏ល្អមួយក្នុងការជាសះស្បើយ ។ នៅតែមានបុរសជាច្រើនដែលបានពន្យារពេលក្នុងការជួបជាមួយគ្រូពេទ្យ ប្រសិនបើពួកគេបានកត់សម្គាល់ឃើញសញ្ញាមិនប្រក្រតី ឬមានរោគសញ្ញាដូចជាមានដុំនៅលើដោះជាដើម។
ចំពោះហេតុផលនេះ ជំងឺមហារីកដោះនៅលើបុរសជាច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅពេលដែលជំងឺនេះមានកម្រិតធ្ងន់ធ្ងរទៅហើយ។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកដោះនៅលើបុរសអ្នកអាច ៖
• ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ឬមិនញ៉ាំតែម្តង ៖ កំណត់ខ្លួនឯងញ៉ាំត្រឹម១ ឬពីរ កំប៉ុងក្នុងមួយថ្ងៃ ប្រសិនបើអ្នកជ្រើសការញ៉ាំគ្រឿងស្រវឹង។
• រក្សាទម្ងន់ឲ្យមានសុខភាពល្អ៖ ប្រសិនបើទម្ងន់របស់អ្នកមានសុខភាពល្អធ្វើការដើម្បីរក្សាវាដោយអនុវត្តការហាត់ប្រាណឲ្យស្ទើរតែរាល់ថ្ងៃ។ ប្រសិនបើអ្នកលើសទម្ងន់ ឬធាត់ធ្វើការសម្រកទម្ងន់យឺតៗ។ សូមសួរគ្រូពេទ្យរបស់អ្នកអំពីយុទ្ធសាស្រ្តដែលត្រូវធ្វើដើម្បីសម្រកទម្ងន់។ របបអាហារដែលមានសុខភាពល្អច្រើនផ្សំពីផ្លែឈើ និងបន្លែជាមួយនឹងការធ្វើលំហាត់ប្រាណ៕