ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសម្លៀកបំពាក់ដែលអ្នកម្តាយមិនគួរស្លៀកពាក់ក្នុងពេលពោះធំ។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលអ្នកម្តាយពោះធំ មិនគួរបន្តស្លៀកខោកាប៊ូយនោះទេ ព្រោះវារឹបអាចធ្វើឲ្យសង្កត់ត្រូវកូនក្នុងផ្ទៃ ដោយធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនខ្លាំងណាស់។ ជាពិសេស បើធ្ងន់ធ្ងរនឹងអាចធ្វើឲ្យកូនក្នុងផ្ទៃស្ថិតក្នុងកន្លែងមិនត្រូវផងដែរ។
- អ្នកម្តាយក៏មិនគួរស្លៀកពាក់ខោអាវរឹបៗដែរ ព្រោះអាចធ្វើឲ្យឈាមអ្នកដើរមិនស្រួល ដោយធ្វើឲ្យម៉ាក់ៗងាយកើតអាការៈហើមណាស់។ បើធ្ងន់ធ្ងរនឹងធ្វើឲ្យកូនលូតលាស់មិនគ្រប់នោះឡើយ៕