កុមារភាពគឺជាពេលវេលាដ៏ល្អបំផុតក្នុងការចាប់ផ្តើមទម្លាប់ញ៉ាំអាហារប្រកបដោយសុខភាពល្អ។ ខណៈពេលដែលក្មេងត្រូវការជាតិខ្លាញ់ក្នុងរបបអាហារដើម្បីបំពេញតម្រូវការថាមពលប្រចាំថ្ងៃ តែការញ៉ាំខ្លាញ់ច្រើនពេកអាចនាំឲ្យមានបញ្ហាដល់សុខភាពបាន ជាពិសេសបើសិនជាវាគឺជាខ្លាញ់ប្រភេទ Saturated Fats ព្រោះវាអាចនាំឲ្យកើតជំងឺបេះដូងនៅពេលគេធំឡើងបាន។
ក្មេងគួរតែផ្តល់ជាខ្លាញ់ផ្តល់សុខភាពល្អជាងធម្មតាដូចជា ខ្លាញ់ដែលមានក្នុងសាច់បក្សី ត្រី សាច់គ្មានខ្លាញ់ និងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប។ ខ្លាញ់គួរតែមានតិចជាង ៣០កាឡូរីក្នុងរបបអាហាររបស់ក្មេង ដោយធ្វើយ៉ាងណាកុំឥ្យច្រើនជាងមួយភាគបីនៃខ្លាញ់ Saturated Fats។
នៅពេលនិយាយដល់ជាតិប្រៃ វាក៏នាំឲ្យកើតជំងឺលើសសម្ពាធឈាមដែរ ដែលអាចទៅជាគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ យកល្អគួរតែប្រើប្រាស់គ្រឿងផ្សំធ្វើម្ហូបផ្សេងដើម្បីជំនួសរសជាតិប្រៃសម្រាប់អាហារកូនវិញ។ ការចៀសវាងអាហាកៃឆ្នៃក៏ជារឿងគួរតែធ្វើដែរ ដោយសារតែវាផ្ទុកជាតិប្រៃច្រើនពេក។
កូនក៏គួរតែកុំញ៉ាំរបស់ដែលមានជាតិផ្អែមច្រើនពេក ព្រោះអាចនាំឲ្យឡើងទម្ងន់ និងពុកធ្មេញបាន៕