បញ្ហាសុដន់យារធ្លាក់មិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណា? កុំបារម្ភ! ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីគន្លឹះបែបធម្មជាតិងាយៗដែលអ្នកគួរព្យាយាមអនុវត្តដើម្បីដោះស្រាយបញ្ហាសុដន់យារធ្លាក់ ៖
១. ចូរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ទឹកជួយរក្សាជាតិសំណើមនៃស្បែកពេញរាងកាយ។ ការទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់អាចបណ្ដាលឱ្យស្បែកស្ងួត គ្រើម និងមើលទៅយារធ្លាក់ដែលបញ្ហានេះក៏កើតឡើងលើស្បែកនៃសុដន់មិនត្រឹមតែមុខប៉ុណ្ណោះទេ។
២. បញ្ឈប់ការជក់បារី
ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការជក់បារីអាចបង្កការបំផ្លាញ់ដល់អេឡាស្ទីននៃស្បែកដែលនាំឱ្យស្បែកយារធ្លាក់និងមើលទៅចាស់ជាងវ័យ។
៣. រក្សាឱ្យបាននូវរបបអាហារមានតុល្យភាព
វាជាការសំខាន់ក្នុងការផ្ដល់ឱ្យរាងកាយជាមួយសារធាតុចិញ្ចឹមត្រឹមត្រូវប្រសិនបើអ្នកចង់រក្សាបាននូវសុដន់តឹងណែនស្អាត។ ហើយក៏ត្រូវប្រាកដរបបអាហារប្រចាំថ្ងៃរបស់អ្នកមានផ្ទុកវីតាមីននិងជាតរ៉ែគ្រប់គ្រាន់ផង។ អ្នកក៏គួររួមបញញចូលប្រូតេអ៊ីននិងអាស៊ីតខ្លាញ់សុខភាពល្អក្នុងរបបអាហារដែរ។
៤. ធ្វើការម៉ាស្សាសុដន់របស់អ្នក
ការម៉ាស្សាពិតជាល្អចំពោះសុដន់និងដើមទ្រូងរបស់អ្នក។ ការម៉ាស្សាល្អមួយនឹងជួយសម្រួលលំហូរឈាមផ្គត់ផ្គង់ជាលិកាសុដន់នូវអុកស៊ីតសែន ព្រមទាំងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាភាពតឹងណែនស្អាត។
៥. ប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើស្រស់ៗមានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលជាសារធាតុចិញ្ចឹមចាំបាច់មួយធ្វើឱ្យស្បែកតឹងណែននិងក្មេងជាងវ័យ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើដើមទ្រូង ឬសុដន់ដោយប្រើចុងម្រាមដៃ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗក្រោយរយៈពេល ១៥ នាទី។ អនុវត្តឱ្យបានពី ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍។
៦. ជ្រើសរើសប្រើប្រាស់ម៉ាសបិតលើសុដន់ ឬដើមទ្រូង
យ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍កិនលាយត្រសក់ដែលចិញ្ច្រាំម៉ដ្ឋ ១ ផ្លែជាមួយផ្នែកពណ៌លឿង ១ គ្រាប់និងបន្ថែមបឺរចូលគ្នាឱ្យសព្វ។ លាបល្បាយលើសុដន់និងដើមទ្រូង រួចលាងសម្អាតចេញនៅរយៈពេលពី ១៥ ទៅ ២០ នាទីក្រោយ។
៧. ធ្វើលំហាត់ប្រាណសាច់ដុំទ្រូង
ការពង្រឹងសាច់ដុំក្នុងតំបន់ដើមទ្រូង គឺជាវិធីដ៏ប្រសើរបំផុតមួយសម្រាប់ទប់ស្កាត់បញ្ហាសុដន់យារធ្លាក់។ ដូច្នេះដើម្បីជាការប្រសើរចូររួមបញ្ចូលលំហាត់ប្រាណណាមួយដែលសាកសមសម្រាប់សាច់ដុំទ្រូងដូចជាក្បាច់អាវ៉ង់ជាដើមក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
៨. សម្រកទម្ងន់ដែលលើស
ជាលិកាខ្លាញ់ច្រើនពេកក្នុងតំបន់ទ្រូងអាចបណ្ដាលឱ្យសុដន់យារធ្លាក់មិនស្អាត។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរសម្រកទម្ងន់ដែលលើសចេញខ្លះដើម្បីអាចរក្សាបាននូវសុដន់តឹងណែនស្អាត។ ការមានទម្លាប់ទទួលទានអាហារសុខភាពល្អ ព្រមជាមួយការហាត់ប្រាណជាប្រចាំនឹងជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព៕