ដើម្បីគ្រប់គ្រងភាពតានតឹងក្នុងអារម្មណ៍ អ្នកគួរដាក់កម្មវិធីសម្រាប់ខ្លួនអ្នក តាមការណែនាំដូចខាងក្រោម ៖
- គិតអំពីអ្វីដែលវិជ្ជមាន ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ
- ដាក់ផែនការសប្បាយៗ
- សម្រាក
- ហាត់ប្រាណអោយបានយ៉ាងហោចណាស់៣០នាទីជារៀងរាល់ថ្ងៃ
- រកមិត្តភក្ដិជជែកលេង
- ទទួលទានអាហារដែលល្អសម្រាប់សុខភាព ដូចជា បរិភោគផ្លែឈើនិងបន្លែអោយបានច្រើន
- ទទួលទានអោយល្មម កុំតិច ឬច្រើនពេក
- សូមព្យាយាមចូលរួមជាមួយសង្គម
- ជៀសវាងការនៅម្នាក់ឯង ឬមិនចូលរួមក្នុងសង្គម
- ធ្វើល្អចំពោះខ្លួនឯងនិងអ្នកដទៃ
- ស្តាប់តន្ត្រីឬហាត់យូហ្គាឬតាំងសមាធិ
- ចូរគេងឱ្យបានគ្រប់គ្រាន់
- ធ្វើអ្វីដែលអ្នកចូលចិត្ត៕