អាការៈឈឺសន្លាក់បង្កផលប៉ះពាល់ដល់មនុស្សជាច្រើន។ អាការៈនេះអាចកើតឡើងដោយសារជំងឺសសៃ sciatica, ជំងឺទឹកនោមផ្អែម ឬបញ្ហាសុខភាពផ្សេងៗទៀតដែលបណ្ដាលអោយមានការខូចខាតដល់សសៃប្រសាទ។ ប៉ុន្តែកុំបារម្ភ! អាការៈឈឺសសៃអាចត្រូវបានទប់ស្កាត់ និងព្យាបាលបានយ៉ាងងាយតាមរយៈការរួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ថ្ងៃនេះយើងនឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ដើម្បីទប់ស្កាត់ព្យាបាលអាការៈឈឺសរសៃ ៖
១. ស្ត្របឺរី
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កបញ្ហាសុខភាពផ្សេងៗ រួមទាំងអាការៈឈឺសសៃ។ អាហារដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចជួយពង្រឹងសសៃប្រសាទកាត់បន្ថយអាការៈឈឺចាប់បានយ៉ាងប្រសើរ។
២. ម្ទេសប្លោក
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ និងជួសជុលសសៃប្រសាទដែលខូចខាតកាត់បន្ថយការឈឺចាប់។
៣. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធិភាពទប់ស្កាត់ការរលាកក្នុងរាងកាយ រួមទាំងសសៃប្រសាទ។ ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយកាត់បន្ថយអាការៈឈឺសសៃដោយទប់ស្កាត់ការបំផ្លាញលើសសៃប្រសាទផងដែរ។
៤. ស៊ុត
មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន និងវីតាមីន B12 ដែលជួយជួសជុលជាលិកាដែលខូចខាតជាពិសេសនៅពេលដែលអ្នកលើកអ្វីធ្ងន់ៗ។ វីតាមីន B12 ក៏ជួយក្នុងការពង្រឹងសសៃប្រសាទ និងផ្ដល់ភាពធូរស្បើយដល់អាការៈឈឺសសៃផងដែរ។
៥. ទឹក
ការទទួលទានទឹកអោយបានគ្រប់គ្រាន់មិនតិចជាង ២ លីត្រក្នុងមួយថ្ងៃជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងទប់ស្កាត់ដោះស្រាយបញ្ហាសុខភាពផ្សេងៗ រួមទាំងអាការៈឈឺសសៃបានយ៉ាងប្រសើរ៕