ការជ្រុះអូវ៉ុលគឺជាពេលវេលាមួយដែលពងមេជីវិតញីទុំត្រូវបានបញ្ចេញពីក្នុងក្រពេញអូវ៉ែ ហើយក៏អាចងាយនឹងបង្កកំណើតជាមួយមេជីវិតឈ្មោលបំផុតក្នុងអំឡុងពេល២សប្តាហក្រោយពេលចាប់ផ្តើម។ យ៉ាងណាមិញ អ្នកគួរតែដឹងអំពីអាការៈនៃការជ្រុះអូវ៉ុលនេះផងបើសិនជាអ្នកកំពុងតែព្យាយាមមានផ្ទៃពោះ។ តើវាមានអ្វីខ្លះទៅ?
ការប្រែប្រួលទឹករំអិលក្នុងមាត់ស្បូន
ទឹករំអិលនៅមាត់ស្បូននឹងទៅជាពណ៌ស ស្អិត និងអន្តាយៗ ដែលភាគច្រើនដូចគ្នានឹងស៊ុតសឆៅអញ្ចឹង។ ករណីបែបនេះវាពិតជាជួយឲ្យមេជីវិតឈ្មោលងាយនឹងធ្វើដំណើរទៅដល់មេជីវិតញីខ្លាំងណាស់។
ឈឺពោះផ្នែកខាងក្រោម
អ្នកអាចនឹងមានអាការៈឈឺចាប់ទាំងនៅពោះផ្នែកខាងស្តាំ និងឆ្វេង អាស្រ័យទៅតាមក្រពេញអូវ៉ែដែលជ្រុះអូវ៉ុលដែរ។
មានស្នាមអ៊ុចៗតិចតួច
ការដែលចេញស្នាមអ៊ុចៗតិចតួចនៅទ្វារមាសអាចដោយសារតែចំនួនអ័រម៉ូនអេស្ត្រូជែនចាប់ផ្តើមថយចុះក្នុងពេលជ្រុះអូវ៉ុល។
ក្តៅខ្លួនពេលសម្រាក
ចូរវាស់សីតុណ្ហភាពអ្នកទៅនៅពេលព្រឹកឡើងមុនញ៉ាំអាហារ ឬភេសជ្ជៈអ្វីទាំងអស់។ បើសិនជាសីតុណ្ហភាពឡើងខ្ពស់តិចតួច នោះជាពេលវេលាដែលអ្នកកំពុងតែជ្រុះអូវ៉ុលហើយ។
ចំណង់ផ្លូវភេទកើនឡើយ
ចាប់តាំងពីមេជីវិតញីត្រូវបានផលិតនៅក្នុងរាងកាយមក អ្នកអាចនឹងមានចំណង់ផ្លូវភេទកាន់តែខ្ពស់ដោយសារតែរឿងនេះដែរ។ មានន័យថា រាងកាយមានការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្កកំណើត។
សុដន់តឹងឈឺតិចតួច
អ្នកទំនងជាមានអារម្មណ៍ថាឈឺក្នុងសុដន់តិចតួចរយៈពេលពីរបីថ្ងៃក្នុងពេលដែលជ្រុះអូវ៉ុល៕