ខ្ញី មិនត្រឹមតែជាអាហារឡើយ ប៉ុន្តែបន្លែមើមនេះក៏ត្រូវបានគេយកមកប្រើជាឱសថផងដែរ។ ភាគច្រើននៃពួកយើងសុទ្ធតែចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានខ្ញីចំពោះសុខភាពដោយជួយទប់ស្កាត់ព្យាបាលជំងឺផ្សេងៗ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាក្នុងស្ថាន
ភាពមួយចំនួនអ្នកមិនគួរទទួលទានខ្ញីសោះឡើយ! ថាតើស្ថិតក្នុងស្ថានភាពបែបណាខ្លះទៅដែលអ្នកមិនគួរទទួលទានខ្ញីនោះ? ថ្ងៃនេះយើងនឹងបង្ហាញអោយដឹងស្ថាន
ភាពទាំងនោះ ៖
១. ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ
ខ្ញីមានផ្ទុកសារធាតុរំញោចដែលលើកកម្ពស់សុខភាពសាច់ដុំនិងបង្កើនការរំលាយអាហារ។ ទោះជាយ៉ាងណាការទទួលទានខ្ញីកំឡុងពេលមានផ្ទៃពោះអាចបណ្ដាលអោយកើតមានបញ្ហាសម្រាលកូនមុនកំណត់។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរបន្ថែមខ្ញីក្នុងរបបអាហារប្រចាំថ្ងៃឡើយ ឬអាចទទួលទានត្រឹមតែបន្តិចបានហើយដើម្បីសម្រាលអាការៈចាញ់កូន ប៉ុន្តែកុំទទួលទានអោយសោះក្នុងកំឡុងពេលត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។
២. ប្រសិនបើអ្នកមានជំងឺឈាមក្រកក
នោះព្រោះតែខ្ញីអាចរារាំងឥទ្ធិពលនៃថ្នាំព្យាបាលជំងឺឈាមក្រកកកដែលនឹងធ្វើអោយស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរឡើង។
៣. ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំពេទ្យមួយចំនួន
ថ្នាំ Beta-blockers ថ្នាំ insulin drugs ឬថ្នាំ anticoagulants នៅពេលទទួលទានលាយជាមួយខ្ញី គឺអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរគួរអោយព្រួយបារម្ភ។ ដូច្នេះអ្នកដែលកំពុងប្រើប្រាស់ថ្នាំប្រភេទនេះសម្រាប់ជំងឺទឹកនោមផ្អែមនិងសម្ពាធឈាមឡើងខ្ពស់មិនគួរទទួលទានខ្ញីឡើយដោយវាអាចប្រៀបដូចជាការប្រើប្រាស់ថ្នាំលើសកម្រិត ក៏ព្រោះខ្ញីមានលក្ខណៈសម្បត្តិធ្វើអោយឈាមរាវ បញ្ចុះសម្ពាធ
ឈាម និងគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។
៥. ប្រសិនបើអ្នកមានបញ្ហាក្រួសក្នុងថង់ទឹកប្រមាត់
ខ្ញីអាចជះផលប៉ះពាល់ដល់អ្នកដែលកំពុងមានបញ្ហាក្រួសក្នុងថង់ទឹកប្រមាត់ដោយវាមានលក្ខណៈ
សម្បត្តិជម្រុញការផលិតទឹកប្រមាត់។
៦. ប្រសិនបើអ្នកជិតដល់ពេលវះកាត់
អ្នកជំងឺដែលនឹងត្រូវទទួលការវះកាត់ណាមួយនោះគួរចាំទុកក្នុងចិត្តថា ត្រូវតែផ្អាក ឬបញ្ឈប់ការទទួល
ទានខ្ញីយ៉ាងហោចណាស់ ២ សប្តាហ៍មុនពេលថ្ងៃវះកាត់ឈានមកដល់ក៏ព្រោះតែខ្ញីអាចបណ្ដាលអោយមានហូរឈាមច្រើនមិនឈប់៕